វិទ្យាស្ថានជាតិការងារ បើកវគ្គបណ្តុះបណ្តាលពិសេស សម្រាប់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស នៃសហគ្រាស ក្រុមហ៊ុន រោងចក្រ សម្រាប់ឆ្នាំ២០២៥

2025/09/07 04:23:20 pm        192

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលពិសេស សម្រាប់បុគ្គលទទួល​បន្ទុក​ផ្នែករដ្ឋបាល និងធនធានមនុស្ស នៃសហគ្រាស ក្រុមហ៊ុន រោងចក្រ សម្រាប់ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម អ៊ិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួម​ពីសិក្ខាកាមជាបុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស សរុបចំនួន ២៥៨នាក់។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងគោលបំណង​លើក​កម្ពស់​សមត្ថភាព និងចំណេះដឹងពាក់ព័ន្ធនឹងការអនុវត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋាន​គតិយុត្តក្នុង​វិស័យការងារ និងសន្តិសុខសង្គម ដល់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធាន​មនុស្ស ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងវិជ្ជាជីវៈ សំដៅលើកកម្ពស់អនុលោមភាពនៃការអនុវត្តច្បាប់ការងារ សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងផលិតភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ិន ខេមរា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយក្នុងការចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្ស ដែលជាកត្តាអាទិភាព និងចាំបាច់មិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ព្រមទាំងចូលរួមអនុវត្តនូវយុទ្ធនាការរបស់រាជរដ្ឋាភិបាល ស្តីពី “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលជាកម្មវិធីថ្នាក់ជាតិ សំដៅបន្តពង្រឹង និងលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ បង្កើតនូវវប្បធម៌អនុលោមភាពតាមច្បាប់ ពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើនផលិតភាពការងារឱ្យកាន់តែប្រសើរឡើង ចៀសវាងបាននូវវិវាទការងារ ដែលអាចបង្កទៅជាកូដកម្ម បាតុកម្មតវ៉ាពីបងប្អូនកម្មករនិយោជិត ដោយសារតែការយល់ដឹង និងការបកស្រាយបទប្បញ្ញត្តិច្បាប់ការងារមិនទាន់មានសង្គតិភាព។

ទន្ទឹមនោះឯកឧត្តម ក៏បានផ្តល់អនុសាសន៍ដល់សិក្ខាកាមឱ្យយកចិត្តទុកដាក់ស្វែងយល់លើមេរៀន លើកជាសំណួរបញ្ជាក់ជាមួយគ្រូឧទ្ទេស ដែលសុទ្ធតែជាមន្រ្តីមានចំណេះដឹងនិងបទពិសោធក្នុងវិស័យការងារ ហើយពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវបន្តសហការជិតស្និទ្ធជាមួយមន្រ្តីជំនាញក្រសួង ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមានឡើងនៅកន្លែងធ្វើការ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារៈសំខាន់ និងចាំបាច់សម្រាប់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់អនុលោមភាពតាមច្បាប់ និងធានាបាននូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ នៅកន្លែងធ្វើការងារ ដោយផ្តោតលើប្រធានបទចំនួន ៨ រួមមាន៖ (១) លក្ខខណ្ឌទូទៅនៃការងារ, (២) ការអនុវត្តកិច្ចសន្យាការងារ, (៣) ការទូទាត់ប្រាក់បំណាច់ និងអត្ថប្រយោជន៍ផ្សេងៗ ,(៤) លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ (៥), សេរីភាពអង្គការវិជ្ជាជីវៈ, (៦) ការដោះស្រាយវិវាទការងារ ការធ្វើកូដកម្ម និងឡុកអៅ (៧), ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងវិស័យការងារ និង (៨) របបសន្តិសុខសង្គម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីកសិកម្មកម្ពុជា ជូនដំណើរ រដ្ឋមន្ត្រីកសិកម្មហ្វីលីពីន បំពេញទស្សនកិច្ច សហគមន៍កសិកម្មទំនើប
2025/09/09 09:57:16 pm        1
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បញ្ហាជម្លោះព្រំដែនកម្ពុជាថៃ ជាជម្លោះរវាងប្រទេស និងប្រទេស មិនមែនជម្លោះព្រំដីរវាងប្រជាជននិងប្រជាជនទេ សូមមើលអោយទូលាយបន្តិច
2025/09/09 09:19:40 pm        1
កម្ពុជា នឹងធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (13th AMMDM)
2025/09/09 08:22:56 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីកសិកម្មកម្ពុជា ជូនដំណើរ រដ្ឋមន្ត្រីកសិកម្មហ្វីលីពីន បំពេញទស្សនកិច្ច សហគមន៍កសិកម្មទំនើប

2025/09/09 09:57:16 pm
​សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បញ្ហាជម្លោះព្រំដែនកម្ពុជាថៃ ជាជម្លោះរវាងប្រទេស និងប្រទេស មិនមែនជម្លោះព្រំដីរវាងប្រជាជននិងប្រជាជនទេ សូមមើលអោយទូលាយបន្តិច
2025/09/09 09:19:40 pm
​កម្ពុជា នឹងធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (13th AMMDM)
2025/09/09 08:22:56 pm
​សេចក្តីព្រាងរបាយការណ៍ យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គ្រោងដាក់ជូន ទីស្តីការគណៈរដ្ឋមន្ត្រី នាពេលឆាប់ខាងមុខ
2025/09/09 08:20:53 pm
​ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវជនរួមជាតិ បន្តជឿជាក់រាជរដ្ឋាភិបាលលើការដោះស្រាយរឿងព្រំដែន និងវីរកងទ័ព
2025/09/09 08:09:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/09 06:12:28 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/04 04:50:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/06 05:15:32 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am