ឯកឧត្តម ប៉េង ពោធិ៍នា ចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងសួរសុខទុក្ខពលរដ្ឋកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោសែនកោះធំ

2025/09/07 11:36:35 pm        441

នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា ប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ បានអញ្ជើញចុះជួបសំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងសួរសុខទុក្ខបងប្អូនកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យតេជោសែនកោះធំ ដែលមានទីតាំង​ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ជំនួបនេះមានការចូលរួមពី ឯកឧត្តមសាស្ដ្រាចារ្យមហាបរិញ្ញា គង់ សន្យា អគ្គនាយកមន្ទីរពេទ្យ​កាល់ម៉ែត ​ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋាន​ស្រុកកោះធំ ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យតេជោសែនកោះធំ ព្រមទាំងអាជ្ញាធរមូលដ្ឋាន​ស្រុកកោះធំគ្រប់លំដាប់ថ្នាក់ ដែលត្រូវបានធ្វើឡើងក្នុងគោលបំណងពិនិត្យ​មើលពីស្ថានភាព​ជាក់ស្តែង ក៏ដូចជាស្វែងយល់ពីតម្រូវការចាំបាច់នានារបស់មន្ទីរពេទ្យ។

ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងនូវការកោតសរសើរជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់រូបម្រើ​ការងារនៅក្នុងមន្ទីរពេទ្យតេជោសែនកោះធំ ដែលបានយកចិត្តទុកដាក់ខិតខំបំពេញការងារ និងផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរនាពេលកន្លងមក។ ឯកឧត្តមប្រធានក៏បានលើកទឹកចិត្ត និងជំរុញធ្វើយ៉ាងណាឱ្យការផ្តល់សេវា​សុខាភិបាល​កាន់តែមានភាពលឿនរហ័ស ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីទទួលបាននូវការ​ជឿទុកចិត្តពីបងប្អូនដែលទៅទទួលយកសេវាពីមន្ទីរពេទ្យ។

ឆ្លៀតក្នុងឱកាសនោះ​ ឯកឧត្តមប្រធាន ក៏បាននាំយកនូវថវិកាមួយចំនួនជូនដល់ស្រ្តីឆ្លងទន្លេ និង​អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅផ្នែកសង្រ្គោះបន្ទាន់ផងដែរ។

គួរបញ្ជាក់ថា មន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៣ ​ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា។ មន្ទីរពេទ្យនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដោយប្រើរយៈពេលសាងសង់ចំនួន ១៨ខែ និង១៣ថ្ងៃ នៅលើផ្ទៃដីប្រមាណ ១,៣ហិកតា ក្នុងនោះមានអគារថ្មីចំនួន ០៣ខ្នង ទំហំសរុបស្មើនឹង ១៤ ៧០០ម៉ែត្រក្រឡា។ គម្រោងសាងសង់មន្ទីរពេទ្យនេះ ​ដែលពីមុនជាមន្ទីរពេទ្យបង្អែកកោះធំ គឺជាគំនិតផ្តួចផ្តើមរបស់​ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ស្របតាមកម្មវិធី​នយោបាយ​របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ​ដែលតែងតែគិតគូរ​ យកចិត្តទុកដាក់ពីសុខទុក្ខ សុខភាព ​និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។

មន្ទីរពេទ្យនេះបានក្លាយជាមណ្ឌលផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់​ ដែលរស់នៅក្នុងស្រុកស្អាង​ ស្រុកកោះធំ ​ស្រុកលើកដែក​ នៃខេត្តកណ្តាល និង​ស្រុកព្រៃកប្បាស ​នៃខេត្តតាកែវ ​និងតំបន់ជុំវិញ៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        121
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        102
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm