ពលរដ្ឋអាមេរិកជាង ២៥លាននាក់ ស្ថិតក្រោមការព្រមាន ខណៈអាកាសធាតុធ្ងន់ធ្ងរវាយប្រហារភាគឦសាន

2025/09/08 12:05:48 am        127

ព្យុះភ្លៀង និងផ្គររន្ទះយ៉ាងខ្លាំងក្លា បានបោកបក់ពាសពេញផ្នែកខ្លះនៃភាគឦសានសហរដ្ឋអាមេរិក នៅរសៀលថ្ងៃសៅរ៍ (៦ កញ្ញា) ដោយធ្វើឱ្យមនុស្សជាង ២៥លាននាក់ ស្ថិតនៅក្រោមការព្រមានឱ្យមានការប្រុងប្រយ័ត្ន។ សេចក្ដីណែនាំពីព្យុះ ត្រូវបានដាក់ចេញសម្រាប់ផ្នែកខ្លះនៃភាគឦសាន ចាប់ពីរដ្ឋ Maryland ទៅដល់រដ្ឋ Maine រហូតដល់ម៉ោងក្នុងស្រុក ៨យប់ថ្ងៃដដែលនោះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា គ្រោះថ្នាក់ចម្បងណាមួយដែលកើតឡើងពីព្យុះផ្គររន្ទះ អាចមានកម្រិតធ្ងន់ធ្ងរណាស់ ដែលភាគច្រើនអាចមានឥទ្ធិពលបំផ្លិចបំផ្លាញខ្លាំង លាយឡំនឹងខ្យល់កន្ត្រាក់។ លទ្ធភាពនៃសំណុំទឹកកកធំៗ និងព្យុះកួចរយៈពេលខ្លី ក៏អាចកើតមាន ជាពិសេសសម្រាប់ទីតាំងនៅភាគខាងជើងនៃរដ្ឋ New England ដែលរួមបញ្ចូលនៅក្នុងការព្រមាន។

សេវាអាកាសធាតុជាតិនិយាយថា ខ្យល់កន្ត្រាក់ សំណុំទឹកកកធំៗ និងផ្លេកបន្ទោរអាចកើតមាននៅព្រលប់ថ្ងៃសៅរ៍ ពេញមួយយប់នៅទូទាំងតំបន់នេះ ហើយទឹកជំនន់យ៉ាងគំហុកក៏នឹងក្លាយជាក្តីបារម្ភផងដែរ សម្រាប់តំបន់មួយចំនួន ជាមួយនឹងហានិភ័យខ្ពស់បំផុត (កម្រិត២ នៃប្រព័ន្ធមាន ៤កម្រិត) ដែលលាតសន្ធឹងពីទីក្រុង Philadelphia ទៅដល់ Bridgeport ក្នុងរដ្ឋ Connecticut ។

សេវាអាកាសធាតុជាតិបានបន្ថែមទៀតថា ភ្លៀងធ្លាក់ខ្លាំងជាច្រើនជុំត្រួតគ្នា និងព្យុះកម្រិតស្រាល ក៏អាចនាំឱ្យមានទឹកជំនន់យ៉ាងគំហុក ជាពិសេសជាមួយនឹងភ្លៀងធ្លាក់ខ្លាំងក្លាបំផុត ឬអាចកើតនៅតំបន់ដែលងាយមានទឹកជំនន់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        155
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        194
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm