ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃអាទិត្យ (៧ កញ្ញា) នេះថា មនុស្សយ៉ាងតិច ២៣១នាក់ បានបាត់បង់ជីវិត ខណៈមនុស្ស ១១៤នាក់ នៅតែបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ដ៏មហន្តរាយបានបំផ្លាញផ្នែកជាច្រើននៃប្រទេសនីហ្សេរីយ៉ា នៅក្នុងឆ្នាំ២០២៥នេះ។
សេចក្ដីរាយការណ៍បានដកស្រង់ទិន្នន័យគ្រប់គ្រងទឹកជំនន់ចុងក្រោយបង្អស់ពីទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិរបស់នីហ្សេរីយ៉ា ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ថា ក្រៅពីចំនួនអ្នកស្លាប់និងបាត់ខ្លួននោះ ក៏មានមនុស្សសរុបចំនួន ៦០៧នាក់ បានរងរបួសក្នុងទឹកជំនន់ផងដែរ។

ទិន្នន័យនេះបានកើតឡើងស្របពេលដែលរដ្ឋាភិបាលសហព័ន្ធ បានចេញការព្រមានពីទឹកជំនន់ថ្មីៗសម្រាប់រដ្ឋចំនួន១៧ របស់នីហ្សេរីយ៉ា ដោយព្រមានថា ភ្លៀងធ្លាក់ខ្លាំងអាចបង្កឱ្យមានទឹកជំនន់យ៉ាងគំហុកដ៏គ្រោះថ្នាក់ នៅចន្លោះថ្ងៃទី៦ និងទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ។
វិបត្តិទឹកជំនន់នេះ ភាគច្រើនបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ការបង្ហូរទឹកក្នុងទីក្រុងមិនល្អ និងប្រព័ន្ធរំដោះទឹកមានកម្រិតពីទំនប់ធំៗ ខណៈទឹកជំនន់តាមរដូវកាលបែបនេះគឺជាបញ្ហាប្រឈមដ៏ធំមួយក្នុងប្រទេសនីហ្សេរីយ៉ា ជាយូរមកហើយ៕
