យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃ នៅវេលាម៉ោង ១១៖៤៥នាទីយប់ ម៉ោង ៨៖៤៥នាទីយប់ ម៉ោងក្នុងស្រុក កាលពីថ្ងៃអាទិត្យ យន្តហោះ Bombardier Global 7500 របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានឃើញថាបានចាកចេញពីទីក្រុងឌុយបៃ។
ដើមឡើយគេរំពឹងថា លោកថាក់ស៊ីន នឹងធ្វើដំណើរត្រឡប់ទៅប្រទេសថៃវិញ ដើម្បីចូលស្ដាប់សាលក្រមរបស់តុលាការកំពូល សម្រាប់សំណុំរឿងបណ្តឹងរបស់លោកនៅថ្ងៃទី ៩ ខែកញ្ញាថ្ងៃស្អែកនេះ។
