មន្ទីរ​បញ្ចកោណ​ដាក់​កងទ័ព ៨.៥០០​នាក់​លើ​ការប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​ធានា​ដល់អង្គការ NATO

2022/01/25 02:47:42 pm        571

​សហរដ្ឋអាមេរិក៖ មន្ទីរ​បញ្ច​កោណ​បាន​និយាយ​ថា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​លោក Lloyd Austin បាន​ដាក់​ទាហាន​រហូត​ដល់ ៨.៥០០​នាក់​លើ​ការប្រុងប្រយ័ត្ន​ខ្ពស់ ដូច្នេះ​ពួកគេ​នឹង​ត្រៀម​ដាក់​ពង្រាយ ​ប្រសិនបើ​ចាំបាច់​ដើម្បី​ធានា​ដល់​សម្ព័ន្ធមិត្ត​អង្គការ​ NATO ក្នុង​ការ​ប្រឈមមុខ​ទៅ​នឹង​ការឈ្លានពាន​របស់​ប្រទេស​រុស្សី នៅតាម​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​រដ្ឋមន្ត្រី​ព័ត៌មាន​របស់មន្ទីរ​បញ្ច​កោណលោក John Kirby បាន​និយាយថា​ គ្មាន​ការសម្រេចចិត្តថ្មី​ណាមួយត្រូវបានធ្វើ​ឡើងលើ​ការដាក់​ពង្រាយ​នោះទេ​។ លោកនិយាយថា បទបញ្ជា​នេះ​គឺ​ការធានាបាន​ថា ​សហរដ្ឋអាមេរិក​ត្រៀមខ្លួនជាស្រេច​ក្នុងការ​ឆ្លើយតប ប្រសិនបើ​អង្គការ​ណា​តូសម្រេច​ដាក់ពង្រាយ​កម្លាំង​ឆ្លើយតប​របស់​ខ្លួន​។ ប្រទេស​រុស្ស៊ី​បាន​ដាក់​ពង្រាយ​កងទ័ព​ប្រមាណ ១០០,០០០នាក់​នៅជិតព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ទាមទារ​ឱ្យ​អង្គការ​ណា​តូ​សន្យា​ថា​ ខ្លួន​នឹង​មិន​អនុញ្ញាត​ឱ្យប្រទេសអ៊ុយ​ក្រែ​ន​ចូលរួម​ក្នុង​អង្គការ​នេះ​ឡើយ ហើយ​សកម្មភាព​ផ្សេងទៀត​ដូចជា​ការ​ដាក់​មូលដ្ឋានកងទ័ព​សម្ព័ន្ធមិត្ត​ នៅ​ក្នុង​បណ្ដា​ប្រទេស​អតីត​ប្លុក​សហភាពសូវៀត​ត្រូវ​បាន​កាត់បន្ថយ​។

​ប្រទេស​ដា​ណឺ​ម៉ាកកំពុង​បញ្ជូន​នាវាចម្បាំង និង​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង F-16 ទៅកាន់ប្រទេស​លី​ទុយ​អា​នី ហើយ​ប្រទេស​អេស្ប៉ាញ​កំពុង​បញ្ជូន​យន្តហោះ​ចម្បាំង ៤គ្រឿង​ទៅកាន់​ប្រទេសប៊ុលហ្គារី ​និង​នាវា ៣​​គ្រឿងទៅកាន់​សមុទ្រ​ខ្មៅ​ ដើម្បី​ចូលរួម​ជាមួយ​កងកម្លាំង​កងទ័ពជើងទឹករបស់អង្គការ​ណា​តូ​។ ​បារាំង​បាន​ត្រៀម​បញ្ជូន​កងទ័ព​ទៅកាន់​ប្រទេស​រូ​ម៉ា​នី ហើយ​ប្រទេស​ហូ​ឡង់​ក៏​មាន​ផែនការបញ្ជូន​យន្តហោះ​ចម្បាំង F-35 ចំនួន​ ២​គ្រឿង​ទៅកាន់​ប្រទេស​ប៊ុលហ្គារី​ចាប់ពី​ខែ​មេសា​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        140
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        181
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm