កម្ពុជា-ម៉ាឡេស៊ី បង្កើនកិច្ចសហប្រតិបត្តិការជំរុញ​បរិយាកាស​ធ្វើធុរកិច្ច​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា​ជាមួយ​គ្នា

2025/09/08 05:57:35 pm        495

សមាគមសហគ្រិនវីម៉ូកម្ពុជា និងសមាគមពាណិជ្ជករម៉ាឡេស៊ី-កម្ពុជា បង្កើន​កិច្ច​សហប្រ​តិបត្តិ​ការ​ផ្គូរ​ផ្គង​ពាណិជ្ជកម្ម រវាងធុរកិច្ច ប្រទេសទាំងពីរ ដើម្បីស្វែងរកដៃគូចែកចាយផលិតផល និងឱកាស​វិនិយោគ ដើម្បីជំរុញបរិយាកាសការធ្វើធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ឱ្យកាន់ តែខ្លាំងក្លា។

ឯកឧត្តម​បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងជំនួបអាជីវកម្ម ការ​ផ្គូរ​ផ្គង​សហគ្រិនកម្ពុជា-ម៉ាឡេស៊ី ២០២៥ នេះថា ជុំវិញការធ្វើពាណិជ្ជ និងវិនិយោគ, សមាគម​បាន​យក​ចិត្តទុកដាក់យ៉ាងខ្លាំងដល់ធុរកិច្ចដែលជាសមាជិក តាមរយៈការបណ្តុះបណ្តាលជំនាញ ការ​ស្វែងរកទីផ្សារ និងការចាប់ដៃគូរអាជីវកម្ម គឺមានគោលដៅសំខាន់ ជំរុញដល់កិច្ចដំណើរការ អាជីវកម្មរបស់ពួកគាត់ ក្នុងនោះប្រសិនអាជីវកម្មដំណើរការប្រកបដោយជោគជ័យ គឺមិន​ត្រឹម​ជួយ​បង្កើត​ប្រាក់​ចំណូលដល់ពួកគាត់ ប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារជូនប្រជាពលរដ្ឋ ជាពិសេស​ការ​ចូល​រួម​ក្នុងសេដ្ឋកិច្ចជាតិផងដែរ។

ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញបញ្ហានេះ សមាគមបានបង្កើតនូវកិច្ចសហប្រតិបត្តិការ ជាមួយដៃគូ​ពាក់​ព័ន្ធ​ជា​ច្រើន ទាំងជាតិ និងអន្តរជាតិ ក្នុងគោលដៅបង្ហាញពីសក្តានុពលគ្នាទៅវិញទៅមក ទាំង​ផ្នែក​ពាណិជ្ជកម្ម និងការវិនិយោគ ជាក់ស្តែងការរៀបចំជំនួប សហគ្រិនរវាងកម្ពុជា-ម៉ាឡេស៊ី នៅ​ពេលនេះ បានធ្វើឱ្យធុរកិច្ចនៃប្រទេសទាំងពីរ ចែករំលែកនូវបទពិសោធន៍ និង​បង្ហាញ​គន្លឹះ​អំពី​ភាព​ជោគជ័យលើវិស័យការងារ អាជីវកម្ម និងពាណិជ្ជកម្ម ជាពិសេសការស្វែងដៃគូពាណិជ្ជកម្ម និង​វិឱកាសនិយោគផងដែរ, ជាពិសេសការ បង្កើតនូវកិច្ចសហប្រតិបត្តិការ ជំរុញនាំ​ចេញ​ទំនិញ​របស់​កម្ពុជា ទៅកាន់ប្រទេសម៉ាឡេស៊ីឱ្យបានកាន់តែច្រើន។

លោក Dato’ Sri Ricky Yaw ប្រធានស្ថាបនិកសមាគមពាណិជ្ជករម៉ាឡេស៊ី-កម្ពុជា បានលើក​ឡើង​ពី​សក្តា​នុពលប្រទេស កម្ពុជា បានធ្វើឱ្យវិនិយោគិន​ម៉ាឡេស៊ីម​ក​បណ្តាក់​ទុន​នៅ​កម្ពុជា​ជា​បន្ត​បន្ទា​ប់ និងបានបង្ហាញពីក្រុមហ៊ុនម៉ាឡេស៊ីមួយចំនួន ដែលកំពុង ទទួល​បាន​ជោគ​ជ័យ​លើ​ការ​ធ្វើ​អាជីវកម្ម​នៅក​ម្ពុជា បង្កើតការងារ និងប្រាក់ចំណូលជូនប្រជាជនកម្ពុជាផងដែរ។ ចំណែកជំនួប អាជីវកម្ម ការផ្គូរផ្គងសហគ្រិនកម្ពុជា-ម៉ាឡេស៊ីនៅពេលនេះ លោករំពឹងថា ធុរកិច្ច​នៃប្រ​ទេស​ទាំង​ពីរ បានពិភាក្សា និងផ្លាស់ប្តូរនូវ បទពិសោធន៍ ការរស្វែងរកដៃគូចែកចាយផលិតផល និង​វិនិយោគ​រវាងគ្នាទៅវិញទៅមក ដើម្បីជំរុញបរិយាកាសដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យបានកាន់តែខ្លាំងក្លា។

សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី, បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទំហំទឹកប្រាក់ប្រមាណជិត ៦០០ លានដុល្លារ កើនឡើងជាង ១១% ក្នុងនោះកម្ពុជាបាននាំចេញមានចំនួនទឹកប្រាក់ជាង ៧៨ លានដុល្លារ កើនជាង ២% ខណៈការនំាចូលពី ម៉ាឡេស៊ី មានទឹកប្រាក់ជាង ៥១៩ លានដុល្លារ កើនជាង ១២% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm