ក្រសួងអប់រំ ប្រជុំណែនាំសម្រាប់ការចាប់ផ្ដើមការងារបូកស្រង់ពិន្ទុការប្រឡងសញ្ញាបត្របាក់ឌុប

2025/09/08 06:24:44 pm        221

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧កញ្ញាម្សិលមិញនេះ បានរៀបចំ​កិច្ច​ប្រជុំ​ណែនាំ​បច្ចេក​ទេស​ដល់​គណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ សម្រាប់ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។ កិច្ចប្រជុំនេះ ក៏មាន​ការ​ចូល​រួម​ពីអង្គភាពប្រឆាំងអំពើពុករលួយ ដែលជាភាគីសំខាន់ សម្រាប់រាល់ដំណើរការប្រឡងផងដែរ។

 

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីណែនាំពង្រឹងបន្ថែមពីគោលការណ៍ និង​បច្ចេក​ទេស​ជំរុញ​​ឱ្យ​ដំណើរ​ការ​ស្រង់​បូក​ពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សាទុ​តិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ អនុវត្តដោយភាពត្រឹមត្រូវ តាម​បច្ចេក​ទេស​ស្រប​តាម​គោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានប្រកបសុក្រឹតភាព ដែល​ឆ្លុះប​ញ្ជាំងពីសមត្ថភាពពិតប្រាកដរបស់បេក្ខជនប្រឡង “ចេះគឺជាប់”។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានផ្ត​ល់អនុ​សាស​ន៍​មួយចំនួន (១) ឱ្យមានការបន្ត​ពង្រឹង​សមត្ថ​ភាព​ក្រុម​ការងារ​នៅ​គ្រប់​ដំណាក់​កាល​ទាំង​អស់ ជាពិសេសការពង្រឹងសមត្ថភាពក្រុមមុខវិជ្ជា (២) ពិនិត្យយន្តការត្រួតពិនិត្យផ្ទៀងផ្ទាត់ ធានា​ឱ្យ​បាន​នូវសុក្រឹតភាព (៣) ចំណុចសំខាន់ គឺអ្នកបញ្ចូលពិន្ទុ ត្រូវហ្មត់ចត់ និងច្បាស់លាស់ (៤) បន្តពង្រឹងវិន័យ ហាមឃាត់​ឱ្យ​បាន​ជា​ដាច់​ខាត​នូវ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ក្នុង​អំឡុង​ពេល​អនុវត្ត​ការងារ ​(៥) ការផ្ទៀងផ្ទាត់៖ សូមរៀបចំក្រុមការងារដើរត្រួតពិនិត្យ និងត្រូវមានយន្តការ Spot Check (៦) សូមក្រុមការងាររក្សាសុខភាពឱ្យរឹងមាំ និងស្មារតីនឹងនរ ហ្មត់ចត់ ច្បាស់​លាស់​ក្នុង​ការ​បំពេញការងារនេះ រហូតដល់បញ្ចប់គ្រប់ដំណាក់កាលដោយជោគជ័យ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសសើរ និងថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ក្រុមកា​រងារ​អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចូលរួមគាំទ្រនូវគ្រប់ដំណាក់កាល ធ្វើឱ្យដំណើរ​ការ​នៃ​ការ​ប្រឡងឆ្នាំនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យហើយក៏សូមថ្លែងអំណរគុណ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តបំពេញ​ភារកិច្ច​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់របស់គណៈកម្មការទាំងអស់ ចាប់តាំងពីការចាប់ផ្តើមកា​រប្រឡង​រហូត​ដល់​កំណែ​ចប់​សព្វ​គ្រប់​ ដោយគូសបញ្ជាក់ថា ក្រសួងនឹងបន្តវាយតម្លៃគ្រប់ដំណាក់កាល (ការសំណេរ កំណែ និង​បូកស្រង់ពិន្ទុ និងផ្ទៀងផ្ទាត់) ដើម្បីបន្ត​កែល​ម្អយន្ត​ការ​រៀប​ចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិ​យភូមិ ឱ្យកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។

សូមបញ្ជាក់ថា ដំណាក់កាលបូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ មានរយៈពេល១០ថ្ងៃ និង​ត្រូវ​បំពេញការងារពេញម៉ោង មិនអនុញ្ញាតឱ្យបញ្ចប់មុនម៉ោងកំណត់ ឬថ្ងៃកំណត់ឡើយ។ ក្រសួង​បាន​កំណត់ យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡង តាមមណ្ឌល​សំណេរ​នៃរាជធានី ខេត្តទាំង២៥ នៅទូទាំងប្រទេស៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        103
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        208
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm