បេក្ខភាពលេចធ្លោ ៥រូប អាចជំនួសតំណែងលោក Ishiba ក្លាយជានាយករដ្ឋមន្ត្រីជប៉ុនថ្មី

2025/09/08 06:38:42 pm        136

នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃអាទិត្យ (៧ កញ្ញា) ដែលជំរុញឱ្យមានការប្រកួតប្រជែងថ្នាក់ដឹកនាំថ្មីនៅក្នុងបក្សប្រជាធិបតេយ្យសេរី LDP របស់លោក ដោយអ្នកឈ្នះក៏ត្រូវប្រឈមនឹងការបោះឆ្នោតសភាផងដែរ ដើម្បីក្លាយជានាយករដ្ឋមន្ត្រី។ មានបេក្ខភាពលេចធ្លោ ៥រូប ដែលគេមើលឃើញថាអាចប្រជែងតំណែងកំពូលមួយនេះបាន។

បេក្ខភាពទីមួយ មកពីបក្ស LDP ដែលកំពុងកាន់អំណាច គឺលោកស្រី Sanae Takachi វ័យ ៦៤ឆ្នាំ ហើយប្រសិនបើត្រូវជ្រើសរើសពិតមែន នោះលោកស្រី Takaichi នឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ជប៉ុន។ បេក្ខភាពទីពីរមកពីបក្ស LDP ដដែលគឺលោក Shinjiro Koizumi វ័យ ៤៤ឆ្នាំ ជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី Junichiro Koizumi ដែលធ្លាប់មានភាពលេចធ្លោក្នុងនយោបាយជប៉ុនអស់ជាងមួយសតវត្សរ៍ ហើយបើត្រូវជ្រើសរើស លោក Koizumi នឹងក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ជប៉ុនក្នុងសម័យទំនើបនេះ។

អ្នកទីបីក៏មកពីបក្ស LDP ផងដែរគឺលោក Yoshimasa Hayashi វ័យ ៦៤ឆ្នាំ ជាប្រធានគណៈរដ្ឋមន្ត្រីជប៉ុន ដែលជាការងារដ៏សំខាន់មួយ រួមមានការធ្វើជាអ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី Fumio Kishida និងលោក Ishiba ។

បេក្ខភាពទី៤ មកពីក្រុមប្រឆាំងកណ្តាលនិយមឆ្វេង គឺបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន លោក Yoshihiko Noda វ័យ៦៨ឆ្នាំ ដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុន និងជាមេដឹកនាំក្រុមប្រឆាំងដ៏ធំបំផុតមួយនេះ។ បេក្ខភាពចុងក្រោយមកពីបក្សប្រឆាំងកណ្តាលនិយមស្តាំមួយទៀត គឺបក្សប្រជាធិបតេយ្យដើម្បីប្រជាជន លោក Yuichiro Tamaki វ័យ ៥៦ឆ្នាំ ដោយបក្សរបស់លោក ជាបក្សមួយក្នុងចំណោមបក្សដែលមានការរីកចម្រើនលឿនបំផុតក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ។

សូមបញ្ជាក់ថា ដោយសារតែក្រុមចម្រុះដឹកនាំដោយបក្ស LDP ដែលកំពុងកាន់អំណាចរបស់ជប៉ុន បានបាត់បង់សំឡេងភាគច្រើនក្នុងសភាទាំងពីរ ដូចនេះប្រធានបក្ស LDP មិនត្រូវបានធានាថានឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីទៀតនោះទេ ហើយក៏មានលទ្ធភាពតិចតួចដែរ ដែលប្រធានបក្សប្រឆាំងអាចជាដណ្ដើមបានតំណែងកំពូលមួយនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        170
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        210
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm