សម្ដេច ស ខេង ឲ្យនគរបាលទាំងអស់ត្រូវប្រកាន់ជំហរ​អព្យាក្រឹត្យ​ និងបង្ក​លក្ខណៈងាយ​ស្រួល​ដល់ គ្រប់​គណបក្សនយោបាយ

2022/01/25 02:56:11 pm        551

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ ដល់នគរបាលជាតិទាំងអស់ត្រូវប្រកាន់ជំហរអព្យាក្រឹត្យ ដើម្បីការពារ និងបង្កលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ដល់គ្រប់គណបក្សនយោបាយនានា ដែលនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់ នាពេលខាងមុខនេះ។

ក្នុងពិធីប្រគល់រថយន្ត ១៩គ្រឿងជូនដល់ វរសេនាតូចនគរបាលការពារព្រំដែន ដែលប្រចាំការនៅ​ភូមិ​ភាគទី១ ទី២ និងទី៣ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សម្តេច ស ខេង បានឲ្យដឹងថា ក្នុង​ឋានៈជានគរបាលជាតិ ​ត្រូវរៀបចំនូវផែនការពារចំពោះកិច្ចដំណើរការ នៃការបោះឆ្នោត ឃុំ-សង្កាត់ ប្រព្រឹត្តទៅរលូនក្នុងអាណត្តិថ្មីនេះ។

សម្ដេច មានប្រសាសន៍ថា «យើងមានភារកិច្ច ដើម្បីហ្នឹង​ការពារសុវត្ថិភាព ហើយបង្ក​លក្ខណៈ​សម្បត្តិ​គ្រប់បែបយ៉ាងដល់គ្រប់គណបក្សនយោបាយទាំងអស់​ ដែលបានចុះបញ្ជីប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា ឃុំ-សង្កាត់»។

សម្ដេចក្រឡាហោម បានបន្ដថា មន្ដ្រីនគរបាលទាំងអស់ ក៏ត្រូវបង្កលក្ខណៈសម្បត្តិដល់គ្រប់ភាគី​ពាក់​ព័ន្ធនានា ក្នុងការគាំទ្រកិច្ចដំណើរការនៃការបោះឆ្នោត ដើម្បីឲ្យការបោះឆ្នោតនេះ បានប្រព្រឹត្ត​ទៅ​ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជា ជាដើមនោះ។

សូមបញ្ជាក់ថា នៅថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤របស់ខ្លួន ដោយ​មានគណបក្សនយោបាយជាច្រើនដែលបាន ចុះបញ្ជីក្នុងក្រសួងមហាផ្ទៃចូលរួមប្រកួតប្រជែងតាមបែប​លទ្ធិប្រជាធិបតេយ្យ​សេរីពហបក្ស និង​ប្រកបដោយតម្លាភាព និងអព្យាក្រឹត្យបំផុត៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

លេខាធិការបក្សកុម្មុយនីស្តចិននៃខេត្តហៃណាន រំពឹងថាខេត្តហៃណាននឹងមានកិច្ចសហការពាណិជ្ជកម្មជាមួយកម្ពុជាកាន់តែច្រើននាពេលខាងមុខ
2024/03/28 09:55:43 pm        1
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ដឹកនាំកិច្ចប្រជុំការងារប្រចាំខែមីនា ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត
2024/03/28 08:50:54 pm        1
ចិនប្ដេជ្ញាធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោ ចេញរូបរាងឱ្យបានឆាប់
2024/03/28 07:46:11 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លេខាធិការបក្សកុម្មុយនីស្តចិននៃខេត្តហៃណាន រំពឹងថាខេត្តហៃណាននឹងមានកិច្ចសហការពាណិជ្ជកម្មជាមួយកម្ពុជាកាន់តែច្រើននាពេលខាងមុខ

2024/03/28 09:55:43 pm
​នាយករដ្ឋមន្ត្រីក្រិកប្រឈមនឹងការបោះឆ្នោតដកទំនុកចិត្ត ជុំវិញឧបទ្ទវហេតុរថភ្លើងឆ្នាំ២០២៣
2024/03/28 09:18:13 pm
​ក្រុមតន្រ្តីដែលរួចជីវិតពីការវាយប្រហារនៅក្រុងមូស្គូ ទទួលបានការអបអរសាទរ នៅឯការប្រគុំតន្ត្រីរំលឹកដល់ជនរងគ្រោះ
2024/03/28 09:14:57 pm
​ចិនរំលឹកឡើងវិញនូវការប្រឆាំងនឹងកតិកាសញ្ញាសន្តិសុខ AUKUS
2024/03/28 09:13:31 pm
​វិមានក្រឹមឡាំង៖ ភាពស្ងៀមស្ងាត់ មានសារៈសំខាន់ដល់ការផ្លាស់ប្តូរណាមួយ សម្រាប់អ្នកទោស Gershkovich
2024/03/28 09:12:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/03/26 06:00:26 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/03/28 04:48:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/03/28 07:04:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/03/28 03:49:17 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/03/17 07:32:22 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am