ប្រជាជនអង់គ្លេស រាប់លាននាក់ ប្រឈមការរំខានធ្វើដំណើរ ខណៈកូដកម្មផ្លូវក្រោមដីបានចាប់ផ្តើម

2025/09/08 08:18:10 pm        95

កូដកម្មរយៈពេល ៥ថ្ងៃតាមប្រព័ន្ធដឹកជញ្ជូនក្រោមដី នៅទីក្រុងឡុងដ្រ៍ របស់ចក្រភពអង់គ្លេស បានចាប់ផ្តើមនៅថ្ងៃអាទិត្យ (ទី៧ ខែកញ្ញា) ដោយគំរាមកំហែងដល់ការធ្វើដំណើររបស់មនុស្សរាប់លាននាក់ និងរំខានដល់ជីវិតប្រចាំថ្ងៃនៅទីក្រុងនេះ ខណៈហ្វូងកម្មករចេញតវ៉ាពីប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ។

បណ្ដាញដឹកជញ្ជូនទីក្រុងឡុងដ្រ៍ ដែលជាអាជ្ញាធរដឹកជញ្ជូនរបស់ទីក្រុងនេះ បានព្រមានថា "សេវាកម្មតិចតួច ឬគ្មានទាល់តែសោះ" ត្រូវបានរំពឹងទុកនៅទូទាំងបណ្តាញផ្លូវក្រោមដី ដែលត្រូវបានគេស្គាល់ថា Tube ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកញ្ញា ហើយនិយាយថា សេវាកម្មនឹងត្រូវធ្វើឡើងមានកម្រិតនៅថ្ងៃទី១៤ ខែកញ្ញា។

ការធ្វើដំណើររបស់ប្រជាជនរហូតដល់ ៥លាននាក់ បានកើតឡើងជារៀងរាល់ថ្ងៃនៅលើបណ្ដាញផ្លូវក្រោមដីរបស់ទីក្រុងឡុងដ្រ៍ ដែលមានស្ថានីយចំនួន ២៧២កន្លែង និងខ្សែធ្វើដំណើរចំនួន១១ ដែលឆ្លងកាត់ទីក្រុង និងនៅជាយក្រុងជុំវិញនោះ។

សមាជិកនៃសហជីពជាតិកម្មករផ្លូវដែក ដែនសមុទ្រ និងដឹកជញ្ជូន កាលពីខែមុនបានប្រកាសពីផែនការធ្វើកូដកម្មនេះ ដោយមានក្រុមកម្មករមកពីគ្រប់វិស័យ ប្រមូលផ្ដុំគ្នាធ្វើសកម្មភាពកូដកម្ម ដោយលើកឡើងពីភាពហត់នឿយខ្លាំង "វេនការងារដ៏លំបាក" និងប្រាក់ឈ្នួលទាប។

អាជ្ញាធរដឹកជញ្ជូនទីក្រុងឡុងដ្រ៍និយាយថា ខ្លួនកំពុង "ប្រឹងប្រែងដោះស្រាយជម្លោះ" ហើយជំរុញឱ្យសហជីពផ្អាកកូដកម្ម ដោយនិយាយថា ខ្លួនកំពុងផ្តល់សំណើដំឡើងប្រាក់ឈ្នួល ៣,៤% ដល់បុគ្គលិកធ្វើការនៅផ្លូវក្រោមដីទាំងអស់ក្នុងទីក្រុងឡុងដ្រ៍។ ប៉ុន្តែសហជីពនិយាយថា ចំណុចជាប់គាំងចម្បងក្នុងកិច្ចពិភាក្សានោះ គឺជាការទាមទាររបស់ខ្លួនសម្រាប់កាត់បន្ថយម៉ោងការងារសម្រាប់កម្មករ៕

អត្ថបទដែលទាក់ទង

ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        9
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        19
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm