ការដាច់ខ្សែកាប្លិ៍ក្រោមសមុទ្រក្រហម រំខានដល់ការប្រើប្រាស់អ៊ីនធឺណិតនៅអាស៊ី និងមជ្ឈិមបូព៌ា

2025/09/08 10:18:02 pm        596

ក្រុមអ្នកជំនាញបាននិយាយកាលពីថ្ងៃអាទិត្យ (៧ កញ្ញា) ថា ការដាច់ខ្សែកាប្លិ៍ក្រោមបាតសមុទ្រនៅសមុទ្រក្រហម បានរំខានដល់ការចូលប្រើប្រាស់អ៊ីនធឺណិតនៅក្នុងតំបន់អាស៊ី និងមជ្ឈិមបូព៌ា ហើយគេមិនច្បាស់ទេថាមូលហេតុអ្វីដែលបណ្តាលឱ្យមានឧបទ្ទវហេតុនេះកើតឡើង។

មានក្ដីបារម្ភថា ខ្សែកាប្លិ៍ក្រោមបាតសមុទ្រនោះត្រូវកំណត់គោលដៅក្នុងយុទ្ធនាការសមុទ្រក្រហមដោយក្រុមឧទ្ទាមហ៊ួទី របស់ប្រទេសយេម៉ែន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ចប់សង្គ្រាមលើក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។ ប៉ុន្តែនាពេលកន្លងមក ក្រុមហ៊ួទី បានបដិសេធថាមិនបានវាយប្រហារលើខ្សែកាប្លិ៍នេះទេ។

ខ្សែកាប្លិ៍បាតសមុទ្រគឺជាឆ្អឹងខ្នងដ៏សំខាន់មួយនៃអ៊ីនធឺណិតសកល រួមជាមួយនឹងតំណភ្ជាប់ផ្កាយរណប និងខ្សែកាប្លិ៍ក្រោមដី។ ជាធម្មតា ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតមានចំណុចចូលដំណើរការច្រើនផ្នែក ហើយប្តូរទិសចរាចរណ៍អ៊ីនធឺណិតប្រសិនបើមានការរំខាន ប៉ុន្តែការដាច់បណ្ដាញបែបនេះអាចបង្កភាពរអាក់រអួលសម្រាប់អ្នកប្រើប្រាស់។

ក្រុមហ៊ុន Microsoft រួមទាំងក្រុមហ៊ុនមួយចំនួនទៀត បានប្រកាសថា បណ្ដាញនៅមជ្ឈិមបូព៌ា "អាចជួបប្រទះភាពយឺតយ៉ាវកើនឡើង ដោយសារតែការដាច់ខ្សែកាប្លិ៍ក្រោមសមុទ្រក្រហម"។ NetBlocks ដែលជាបណ្ដាញឃ្លាំមើលការចូលប្រើអ៊ីនធឺណិតសកល បាននិយាយថា "ការដាច់ខ្សែកាប្លិ័ក្រោមបាតសមុទ្រជាបន្តបន្ទាប់នៅក្នុងសមុទ្រក្រហម បានធ្វើឱ្យខូចសេវាអ៊ីនធឺណិតនៅក្នុងប្រទេសជាច្រើន" ដែលក៏រួមមានឥណ្ឌា និងប៉ាគីស្ថានផងដែរ៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        3
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        26
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm