WHO ស្នើឲ្យក្រុមតាលីបង់ ដកបម្រាមលើបុគ្គលិកជំនួយស្ត្រី បន្ទាប់ពីមានរញ្ជួយដី នៅអាហ្វហ្គានីស្ថាន

2025/09/08 10:55:44 pm        58

អង្គការសុខភាពពិភពលោក (WHO) បានស្នើឲ្យអាជ្ញាធរតាលីបង់លុបចោលការរឹតបន្តឹងលើបុគ្គលិកជំនួយស្ត្រីអាហ្វហ្គានីស្ថាន ដោយអនុញ្ញាតឲ្យពួកគេធ្វើដំណើរដោយគ្មានអ្នកមើលខុសត្រូវជាបុរស និងជួយស្ត្រីដែលជួបការលំបាក ដើម្បីទទួលបានការថែទាំ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំង បានឆក់យកជីវិតមនុស្ស ២.២០០នាក់យ៉ាងតិច នៅភាគខាងកើតអាហ្វហ្គានីស្ថាន។

តំណាងរងនៃការិយាល័យរបស់ WHO នៅអាហ្វហ្គានីស្ថាន លោកស្រីវេជ្ជបណ្ឌិត Mukta Sharma បានប្រាប់សារព័ត៌មាន Reuters ថា៖ «បញ្ហាដ៏ធំមួយឥឡូវនេះ គឺកង្វះខាតបុគ្គលិកជាស្ត្រីកាន់តែខ្លាំងឡើង នៅទីកន្លែងទាំងនេះ»។

លោកស្រីបានប៉ាន់ប្រមាណថា នៅក្នុងតំបន់ ប្រហែល ៩០ភាគរយនៃបុគ្គលិកពេទ្យ គឺជាបុរស ហើយ ១០ ភាគរយទៀត ច្រើនតែជាពេទ្យឆ្មប និងគិលានុបដ្ឋាយិកា មិនមែនវេជ្ជបណ្ឌិតដែលអាចព្យាបាលរបួសធ្ងន់ធ្ងរបានឡើយ។ នេះគឺជាឧបសគ្គដល់ការថែទាំ ដោយសារស្ត្រីមិនទទួលបានភាពងាយស្រួល ឬភ័យខ្លាចមិនហ៊ានទាក់ទងជាមួយបុគ្គលិកបុរស និងធ្វើដំណើរតែម្នាក់ឯង ដើម្បីទទួលការថែទាំ»។

គួរបញ្ជាក់ដែរថា បន្ថែមពីលើអ្នកស្លាប់ រញ្ជួយដីកម្រិត ៦រ៉ិចទ័រ កាលពីថ្ងៃទី១ ខែកញ្ញា និងរលករញ្ជួយ ក៏បានបណ្ដាលឲ្យមនុស្សជាង ៣.៦០០នាក់ រងរបួស និងបានធ្វើឲ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែងជ្រកកោន នៅក្នុងប្រទេសដែលកំពុងជួបការលំបាក ក្នុងដោះស្រាយជាមួយនឹងការកាត់បន្ថយជំនួយធ្ងន់ធ្ងរ និងវិបត្តិមនុស្សធម៌មួយចំនួន ចាប់តាំងពីក្រុមតាលីបង់បានចូលកាន់អំណាច នៅឆ្នាំ២០២១ ខណៈដែលកងកម្លាំងបរទេសបានចាកចេញ។

ទាសក់ទងនឹងសំណើរបស់ WHO ក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន និងអ្នកនាំពាក្យរបស់រដ្ឋបាលតាលីបង់ មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        97
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        86
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm