សម្តេចតេជោ នឹងជួបនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ជាថ្មីតាមវីដេអូ ចង់​ដឹងពី​ស្ថានភាព​វិវត្ត​នៅ​មីយ៉ាន់ម៉ា

2022/01/25 08:22:13 am        675

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅឯកឧត្តមនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២៥មករានេះថា ពាក់ព័ន្ធបញ្ហានៅមីយ៉ាន់ម៉ា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់​ម៉ា កាលពីថ្ងៃទី៧ទី៨មករាដើមឆ្នាំនេះ នៅថ្ងៃស្អែកទី២៦មករា សម្តេចនឹងជួបជាមួយនាយឧត្តមសេនីយ៍ មីន អោងឡាំង សារជាថ្មីម្តងទៀត ដើម្បីចង់ដឹងអំពីស្ថានភាពវិវត្តថ្មីៗ នៅមីយ៉ាន់ម៉ា។

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូ​អម​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ បា​ន​ប្រា​ប់​ឱ្យ​ដឹ​ង​ថា​៖ នៅក្នុងជំនួប​នេះមាន​ចំណុច​ពីរ​សំខាន់ៗ​ទី១.គឺជំនួបស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និង​ទី២.កិច្ចសហប្រតិបត្តិការក្នុង​អាស៊ាន​ជា​ពិ​សេ​ស​វិបត្តិ​ទៅ​ប្រទេស​មី​យ៉ាន់ម៉ា។

សម្ដេច បានគូសបញ្ជាក់ថា ការដែលសម្តេចអញ្ជើញទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីស្វែងយល់​អំពីសកម្មភាព​  ជា​ក់​ស្តែង​ហើយ​ក៏ចង់​ដឹ​ង​ថា​តើអ្វីជាបញ្ហាសំ​ខា​ន់​ដែ​លប្រទេស​មី​យ៉ា​ន់​ម៉ា​អាចធ្វើបាន។ ​តើអ្វីខ្លះ​ដើម្បីអ​នុ​វត្តនូវ​ការឯក​ភាព​​ទាំង៥ចំណុចរបស់អាស៊ាន ​ជាពិសេស​សម្ដេចបាន​គូស​ប​ញ្ជា​ក់​កា​រ​អញ្ជើញ​ទៅ​ទស្សនកិច្ច​នោះ​ ស​ម្ដេចបាន​​យក​​ទៅ​ជាមួយ​នូវ​ធម្មនុញ្ញអាស៊ាន ។ ទី១.ប្រមុខរដ្ឋាភិបាលអាស៊ានបានព្រមព្រៀងគ្នាជាឯកច្ឆ័នទាំង៥ចំណុចនោះ​រួចមក​ហើយៗ​ចំណុច​នៃកិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​នោះ​មា​ន​លំ​ដា​ប់​លំ​ដោ​យ​របស់​វា ​ប៉ុ​ន្តែ​សំខាន់​សម្ដេច​គូសបញ្ជាក់​ថា គឺ​ត្រូវតែ​បញ្ឈប់​អំពើហិង្សាដែលបាននិងកំពុងកើតឡើងនៅមីយ៉ាន់ម៉ា ​ជាពិសេស​ដើម្បី​ឲ្យមា​ន​បទ​ឈប់​បាញ់ នៅ​ប្រទេសមី​យ៉ាន់ម៉ា។ ​មិនត្រឹមតែប៉ុណ្ណោះទេ ក៏អាចមានឱកាសក្នុង​ការផ្ដល់​ជំនួយ​មនុស្សធម៌​ទៅប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែល​ត្រូវ​ការ​ជំនួយជាចាំបាច់។ទី២. ជំរុញឲ្យមានកិច្ចសន្ទនា​ដែល​ជាផ្នែកមួយនៅក្នុងចំណុចទាំង៥ ​ដែលមេ​ដឹ​កនាំ​អា​ស៊ាន​បាន​ឯកភាពគ្នាហើយថ្វីត្បិត​តែ​មិនទាន់មានការរីកចម្រើន ​ប៉ុន្តែសំខាន់សម្ដេច​ចង់ធ្វើយ៉ាងណា ​គឺ​ទម្លុះ​នូវភាព​ទាល់​ច្រក។

​សម្តេច​បន្តថា៖​ ស្ថាន​ភា​ព​នៅ​មី​យ៉ា​ន់​ម៉ា​គឺ​មា​ន​ភាព​ស្មុគស្មាញ ​ដូច្នេះ​វាមិន​អាច​ដោះ​ស្រាយក្នុងរយៈ​ពេល​ខ្លី​ពីរ​បីថ្ងៃបាន​ឡើយ គឺត្រូវការពេលវេលាច្រើនតទៅទៀត​គឺអាចរហូតដល់​រាប់សិប​ឆ្នាំ​ឯណោះ។

សម្តេចតេជោ ក៏បានជម្រាបលោករដ្ឋមន្ត្រីម៉ាឡេស៊ីថា ក្រោយពីទស្សនកិច្ចទៅមីយ៉ាន់ម៉ា​បានពីរបីថ្ងៃ​ក៏ស្រាប់​តែមានការកាត់ទោសលោកជំទាវ អង់ សានស៊ូជី៤ឆ្នាំ​ ហើយក៏មានការប្រើប្រាស់យន្តហោះ​យោធា​ក្នុ​ង​ប្រតិបត្តិការ​យោធា។

​សម្ដេច​ក៏​គួរបញ្ជាក់ផង​ដែ​រថា សម្ដេ​ច​នឹ​ង​ជួ​ប​ជា​មួ​យ​ឯ​ក​ឧ​ត្តម មីនអោងឡាំង នៅថ្ងៃ​ស្អែ​ក​២​៦​ម​ក​រា​២០២២​ តាមប្រព័ន្ធ​វីដេអូ ដើម្បីចង់ដឹងបន្ថែមទៀត​ អំពីការងារទាំងអស់នេះ ហើយសម្ដេច​ក៏បានគូស​បញ្ជាក់​ផ​ងដែរថា ​ឥឡូវនេះ​ ស្ថាន​ភាព​នៅមី​យ៉ា​ន់​ម៉ាមានលក្ខណៈ​ស្មុគស្មាញ​យ៉ាង​ខ្លាំង ដោយ​សារមីយ៉ាន់ម៉ា​មាន​រដ្ឋាភិបាលពីរ ,រួ​ម​ទាំ​ង​រ​ដ្ឋា​ភិ​បា​ល​ស្រមោល​ផង​ដែ​រ។​

សម្ដេច​នឹងអញ្ជើញឯកឧត្តម មីន អោងឡាំង ​ចូល​រួ​ម​ក្នុ​ង​កិ​ច្ច​ប្រ​ជុំអាស៊ាន បើ​មាន​វឌ្ឍន​ភាពរីក​ចម្រើន​នៅក្នុង​ការ​អនុវត្ត​ចំណុចទាំង៥ នៃកិច្ចព្រ​មព្រៀងជា​ឯកច្ឆ័ន្ទ​រ​ប​ស់​មេ​ដឹ​ក​នាំ​អាស៊ាន ប៉ុន្តែ​ប្រ​សិ​ន​បើ​មិ​ន​មា​ន​ទេ​ ឯកឧត្តម មីន អោងឡាំង ​ក៏ត្រូវ​ត្រៀម​បញ្ជូន​តំ​ណា​ង​ថ្នា​ក់​ន​យោ​បា​យ ​ម​ក​ចូ​ល​រួ​ម​កិច្ច​ប្រ​​ជុំ​កំ​ពូល​អាស៊ានផងដែរ។ ​

សម្ដេច បញ្ជាក់ផង​ដែរថា៖ ហេតុ​អ្វី​បានត្រូវផ្សារភ្ជាប់ចំណុចទាំង៥ ​ដោយមានចំណុច​ខ្លះស្រដៀងគ្នា ហើយ​ដំណោះស្រាយចុ​ង​ក្រោយ​គឺ​ការបោះ​ឆ្នោត ​ដែល​ការបោះឆ្នោតនេះ មិនមាននៅក្នុងចំណុច​ទាំង​៥​នោះទេ ប៉ុន្តែការ​និយាយគ្នា​នៅ​មីយ៉ាន់ម៉ា​នោះគឺ​មាននិយាយ​ដល់​រឿងបោះឆ្នោត។ សម្តេច បន្តថា បើយើងមិនធ្វើការជាមួយ​អ្នកកាន់​អំណាច​តើ​យើង​ទៅ​ធ្វើការ​ជាមួយអ្នកណា?

លើសពី​នេះសម្តេ​ចក៏បានជំរាបជូន នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី អំពីសំណើរនៃការបង្កើតយន្តការពីរ ដើម្បី​រកច្រកចេញ នៅក្នុងឱកាសនេះ ,ទី១.អាស៊ានត្រយកា ដើម្បីជួយសម្របសម្រួល និង​តាម​ដានវឌ្ឈនភាពនៃការ​វិវត្ត​កិច្ច​ព្រម​ព្រៀង​លើ ឯកច្ឆ័ន្ទទាំង៥ចំណុចរបស់អាស៊ាន ដែលមាន​អតីត​ប្រធានអាស៊ាន គឺប្រទេសប៊្រុយណេ និងអនាគត គឺ​ប្រធាន​អាស៊ាន ដែលនឹងបន្តពីកម្ពុជា រួមទាំង​អគ្គ​លេ​ខា​ធិ​កា​រ​អា​ស៊ា​ន​ផ​ងដែរ  ដើម្បី​ធ្វើការងារនេះ។ ​យន្ត​ការ​ទី២.​គឺ​សម្រប ស​ម្រួល​ជំនួយ មនុស្សធម៌ឱ្យទៅសដល់ដៃប្រជាជនមីយ៉ាន់ម៉ា ដែលត្រូវការជាចាំបាច់ ​ជាពិសេសមាន​ប្រេសិ​ត​ពិ​សេស​របស់អាស៊ាន ,មជ្ឈមណ្ឌលអាហារ,មានភាគីខាងមីយ៉ាន់ម៉ា ​ភ្នាក់ងារ​អង្គការ​ស​ហ​ប្រ​ជា​ជាតិ​និង​អង្គ​ការ​មនុស្ស​ធម៌​ដទៃទៀតផងដែរ។​នៅពេលនេះ អាស៊ាន​ មានការងារជាច្រើនដែលត្រូវធ្វើ ដូច្នេះអាស៊ាន ​មិនអាចក្លាយ​ជា​ចំណាប់​ខ្មាំង​របស់​មីយ៉ាន់​ម៉ា​ទេ។

ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បា​ន​ជូ​ន​ព​រ​ស​ម្ដេ​ច​តេ​ជោ ​ហើយក៏បាន​អបអរសាទរ​ចំពោះកម្ពុជា​ដែល​ទទួលធ្វើជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២។ឯកឧ​ត្ត​ម​​បា​ន​គូ​ស​ប​ញ្ជា​ក់​ថា៖​ យើ​ង​ត្រូ​វ​តែរួមគ្នាធ្វើ​ការដោះ​ស្រាយ​បញ្ហាប្រឈមនៅមីយ៉ាន់ម៉ា។ ក្នុងនាមជាគ្រួសារអាស៊ាន ​យើង​ត្រូ​វ​តែ​ចូ​ល​រួ​ម​ទាំ​ង​អ​ស់​គ្នា ​ដើម្បី​ដោះស្រា​យនិង​រក​ផ្លូវ​សម្រាប់ដោះស្រាយតទៅមុខទៀតសម្រាប់អាស៊ាន ​ជាពិសេសសម្រាប់សហគមន៍​អាស៊ាននៅឆ្នាំ ២០២៥​។

ឯកឧត្តមបញ្ជាក់ថា៖ កម្ពុជាគឺជាដៃគូសំខាន់សម្រាប់ម៉ាឡេស៊ី ហើយ​ក៏​បា​ន​ប​ញ្ជា​ក់​ផ​ង​ដែរថា ទំហំ​ពាណិជ្ជក​ម្មរ​វាង​ប្រទេសទាំងពីរពិតជាមានការកើនឡើងយ៉ាងច្រើន ​ជាពិសេសឆ្នាំ ​២០២០- ២០២១ ដែល​ល​ឆ្លុះបញ្ចាំង​​ថា ទំនាក់​ទំនង​ទ្វេភាគីរវាងប្រទេសទាំងពីរមានការរីកចំរើន។ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ​ គឺមានផលប្រយោជន៍ទាំងសង ​ខាង ហើយឆ្នាំនេះ​ជាខួបនៃទំនាក់ទំនងលើកទី៥៥ឆ្នាំ ​ឯកឧត្តម បានបង្ហាញ ការរីករាយ ដែលប្រទេសទាំង​ពីរ​មានកិច្ច​ស​ហ​ការល្អ។

ឯកឧត្តមបន្តថា៖ ឯកឧត្តមពិតជាយល់អំពីគោលបំណងនៃដំណើរទស្សនកិច្ច​របស់សម្ដេច​ទៅកាន់​ប្រទេសមីយ៉ាន់ម៉ា ហើយឥឡូវនេះអ្វីដែលសំខាន់មីយ៉ាន់ម៉ា មានសារៈសំខាន់​សម្រាប់​អាស៊ានផង និងសម្រាប់សហគមន៍អន្តរជាតិផង។

ឯកឧត្តមបានគូសបញ្ជាក់ថា៖ ស្ថានភាពនៅមីយ៉ាន់ម៉ាគឺទាមទារឲ្យយើងទាំងអស់គ្នា​ត្រូវតែចូលរួម​ដោះស្រាយទាំងអស់គ្នាជាបន្ទាន់។ ជាពិសេសទៀត ក្នុងក្របខណ្ឌនៃធម្មនុញ្ញអាស៊ាន និងមជ្ឈភាព​អាស៊ាន គឺយើង​ត្រូវ​តែ​រួម​គ្នាដោះ​ស្រាយជាបន្ទាន់បញ្ហានៅមីយ៉ាន់ម៉ា​ ដើម្បី​ឲ្យ​ស្ថា​ន​ភា​ព​ត្រ​ឡ​ប់​ម​ក​ជាធម្មតាវិញ​ ជាពិសេស​បញ្ឈប់​អំពើ​ហិង្សា​ជំរុញ​ការ​សន្ទនា​ជាមួយភាគីពាក់ព័ន្ធទាំងអស់​ ជាពិ​សេ​ស​ផ​ល​ប្រ​យោ​ជ​ន៍​រ​ប​ស់​ប្រ​ជា​ពលរដ្ឋមីយ៉ាន់ម៉ា​តែម្ដ​ង​។   ​

ឯក​ឧត្តម ក៏​បាន​អំពាវ​នាវឱ្យដោះលែង​អ្នកទោសនយោបាយនៅមីយ៉ាន់ម៉ា​ រួម​ទាំ​ង​លោ​ក​ជំ​ទា​វ​អោងសានស៊ូជីផងដែរ។

​ឯក​ឧត្តម​ បាន​ទទួល​ស្គាល់​យន្តការផ្តល់ជំនួយតាមរយៈមជ្ឈមណ្ឌល​អាហារអាស៊ាន និងភាគី​ផ្សេង​ទៀត ​តាមរយៈអាស៊ាន​ដើម្បីធ្វើ​យ៉ាង​ណាឲ្យដល់ដៃប្រជាពលរដ្ឋដែល​មានផល​ប៉ះពាល់​យ៉ាងខ្លាំង​ដោយសារវិបត្តិនៅមីយ៉ាន់ម៉ា កន្លងមកនេះ។

ឯកឧត្តម ពិតជាទទួលយក​និងកត់​សម្គាល់​ទាំងអស់រួមទាំងលិខិត​របស់​សម្ដេចនិងការពិភាក្សា​នៅថ្ងៃនេះ​ជាពិសេស​គឺសំណើរបស់ក្នុងការបង្កើតយន្តការត្រយកា​ហើយ​ប្រទេសមីយ៉ាន់ម៉ា​ និង​ប្រទេសម៉ាឡេស៊ី អាចគាំទ្រគោលការណ៍ទាំងនេះ​និងការស្នើសុំឲ្យរដ្ឋមន្ត្រី​ការប្រទេស​អាស៊ានជួបពិភាក្សាគ្នាជាដើម។

ចំពោះប្រេសិតពិសេស របស់ប្រធានអាស៊ាន ​ឯកឧត្តមបានគាំទ្រទាំង​ស្រុងគឺធ្វើយ៉ាងណាឱ្យ​ប្រេសិត​ពិសេសនេះអនុវត្ត​ចំ​ណុ​ច​កិ​ច្ច​ព្រ​ម​ព្រៀង​ជា​ឯកច្ឆន្ទ​ទាំង​៥​ចំណុច​ជាពិសេសធ្វើ​យ៉ាង​ណាស្នើសុំឱ្យប្រេសិតពិសេស​ អាច​ជួ​ប​បា​ន​គ្រ​ប់​ភា​គី​ទាំ​ង​អ​ស់​នៅ​ប្រ​ទេ​សមីយ៉ាន់ម៉ា។​

ឯក​ឧត្តម​បាន​គូសបញ្ជាក់ថា៖ ដរាបណាមិនមានការរីកចម្រើន នៃការអនុវត្តនៃកិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទទាំង៥នោះទេ សេ​ចក្តី​សម្រេច​​ដោយ​ប្រមុខរដ្ឋាភិបាលអាស៊ានក្នុងការ​អញ្ជើ​ញ​មី​យ៉ា​ន់​ម៉ា​ឱ្យ​ចូ​ល​រួ​ម​ប្រ​ជុំ​កំពូលអាស៊ាននេះ ​នៅតែ​រក្សា​ឱ្យ​នៅ​ដដែល​ដោយ​មិនមានការ​ប្រែប្រួល។ ​

នា​យ​ករដ្ឋម​ន្ត្រី ម៉ាឡេស៊ី​ បានគូសបញ្ជាក់ថា៖ ​កន្លងមកនេះ ​ឯក​ឧ​ត្តម មីន អោង​ឡាំង​ដែល​បាន​ចូលរួមប្រជុំអាស៊ានកាលពីខែ៤ឆ្នាំ២០២១​ នៅទីស្នាក់ការកណ្តាល​អគ្គ​លេ​ខា​ធិ​កា​រអាស៊ាន​បាន​ឯ​ក​ភា​ព​ទៅ​លើ​កិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥នោះ​ហើយ ​ដូ​ច្នេះ​នៅ​ពេ​ល​នេះ របប​យោ​ធា​មី​យ៉ា​ន់​ម៉ា​ត្រូវតែ​អនុវ​ត្តចំ​ណុចកិច្ច​ព្រម​ព្រៀងជាលក្ខខណ្ឌទាំង៥នេះ។ យើងជា​ស​មា​ជិ​ក​នៃ​គ្រួ​សា​រ​អា​ស៊ា​ន ​ដូ​ច្នេះ​​ត្រូវ​តែ​ដោះ​ស្រា​យ​ដោ​យ​សន្តិវិធី ​ហើយ​អ្វី​ដែលយើងធ្វើនេះ​គឺមិនទទួលស្គាល់របប​យោធា​មីយ៉ាន់ម៉ាទេ។ ការ​ខិតខំប្រឹងប្រែង​រប​ស់​យើ​ង​គឺ​កសាង​ស​ហ​គមន៍​អា​ស៊ាន​​នៅ​តែ​ប​ន្ត។ ឯកឧត្តមនាយករដ្ឋមន្ត្រី ម៉ាឡេ​ស៊ី ​ក៏​បា​ន​អ​រ​គុ​ណ​ស​ម្ដេ​ច​តេជោជាថ្មី ​ហើយថា​ការ​ស​ន្ទ​នា​ជា​មួយ​សម្តេច​នៅថ្ងៃ​នេះ ​ឯក​ឧត្តម​ថា​នឹងបន្តសហការ​ ហើយសន្យាថា ​នឹង​មកចូ​ល​រួមកិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​សម្រាប់ឆ្នាំ​ ២០២២នេះ។

ជាទីបញ្ចប់សម្តេច​ក៏បានអញ្ជើញនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ​មកបំពេ​ញ​ទស្សនកិច្ច​នៅកម្ពុជា​មុន​​​​កំពូល​អាស៊ាននៅពេលខាងមុខផងដែរ៕ អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

អ៊ុយក្រែនដាក់ការបន្តឹងលើលិខិតឆ្លងដែន សម្រាប់បុរសដែលមានវ័យបម្រើយោធា
2024/04/25 02:52:32 pm        1
លោក Blinken ជំរុញឱ្យមានការប្រកួតប្រជែងដោយយុត្តិធម៌លើក្រុមហ៊ុនអាមេរិក នៅប្រទេសចិន
2024/04/25 02:49:09 pm        1
កូរ៉េខាងជើង អំពាវនាវឲ្យមានភក្តីភាពចំពោះលោក គីម ជុងអ៊ុន ក្នុងខួបកងទ័ព
2024/04/25 02:08:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឥណ្ឌាច្រានចោលរបាយការណ៍សិទ្ធិមនុស្សរបស់អាមេរិក ដោយនិយាយថា «លម្អៀងខ្លាំងណាស់»

2024/04/25 08:30:01 pm
​លោក Prabowo កាន់តែកៀកនឹងការទទួលបានសំឡេងភាគច្រើនក្នុងសភា ក្រោយគណបក្សគូប្រជែងសន្យាគាំទ្រ
2024/04/25 08:20:20 pm
​បង់ក្លាដែសធ្វើមាតុភូមិនិវត្តន៍នៃទាហានមីយ៉ាន់ម៉ាភៀសខ្លួនពីជម្លោះ
2024/04/25 08:17:30 pm
​ឯកឧត្តមគីម វីរៈ លើកទឹកចិត្តថ្នាក់ក្រោមជាតិអនុវត្តន៍សកម្មភាពត្រៀមរៀបចំឆ្លើយតបនិងផែនការសកម្មភាពដោយអនុវត្តន៍តាមគោលដៅជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល
2024/04/25 07:21:43 pm
​មន្ត្រីយោធាចិនបានជួបជាមួយមន្ត្រីទ័ពជើងទឹកអាមេរិក និងរុស្ស៊ី ក្នុងសប្តាហ៍នេះ
2024/04/25 07:05:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/25 10:29:15 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/24 03:27:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/23 04:58:50 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am