វិមានក្រឹមឡាំង បញ្ជាក់ថា ទណ្ឌកម្មនឹងមិនអាចបង្ខំឲ្យរុស្ស៊ីផ្លាស់ប្តូរទិសដៅបានទេ

2025/09/09 01:45:59 am        71

វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី៨ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា គ្មានទណ្ឌកម្មណាមួយ នឹងអាចបង្ខំឲ្យរុស្ស៊ីផ្លាស់ប្តូរទិសដៅលើអ៊ុយក្រែននោះឡើយ ដោយការលើកឡើងនេះកើតមានឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) បានបង្ហាញថា ការដាក់ទណ្ឌកម្មបន្ថែមកំពុងត្រូវបានពិចារណា ។

ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មខុសគ្នារាប់ពាន់លើរុស្ស៊ី ជុំវិញសង្រ្គាមឆ្នាំ២០២២ នៅអ៊ុយក្រែន និងការបញ្ចូលឧបទ្វីបគ្រីម៉ាជាដែនដីឧបសម្ព័ន្ធ នៅឆ្នាំ២០១៤ ក្នុងគោលបំណងពន្លិចសេដ្ឋកិច្ចគិតជាទឹកប្រាក់ ២,២សែនកោដិលានដុល្លាររបស់រុស្ស៊ី និងធ្វើឲ្យប៉ះពាល់ការគាំទ្រ ចំពោះលោកប្រធានាធិបតី Vladimir Putin។

លោក Putin និយាយថា សេដ្ឋកិច្ចរុស្ស៊ីដែលមានកំណើនលឿនជាងក្រុមប្រទេសទាំង៧ (G7) និងផ្ទុយពីការព្យាកររបស់លោកខាងលិច ជុំវិញការធ្លាក់ចុះ បានបន្តភាពរឹងមាំយ៉ាងល្អប្រសើរ ហើយលោកបានណែនាំឲ្យក្រុមហ៊ុន និងមន្ត្រីប្រឆាំងទប់ទល់នឹងទណ្ឌកម្មតាមគ្រប់មធ្យោបាយដែលពួកគេអាចធ្វើបាន។

លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានរបស់វិមានក្រឹមឡាំង លោក Alexander Yunasev ថា៖ «គ្មានទណ្ឌកម្មណាមួយ នឹងអាចបង្ខំឲ្យសហព័ន្ធរុស្ស៊ីផ្លាស់ប្តូរជំហរជាប់លាប់ដែលប្រធានាធិបតីរបស់យើង បានលើកឡើងម្តងហើយម្តងទៀតនោះទេ»។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឈានទៅដំណាក់កាលទី២ នៃការដាក់ទណ្ឌកម្មលើរុស្ស៊ី ជាការផ្ដល់សញ្ញាកៀកបំផុតដែលលោកបានលើកឡើងថា លោកជិតឈានដល់ការបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ ឬអ្នកទិញប្រេងរបស់ប្រទេសនេះ ពាក់ព័ន្ធនឹងសង្រ្គាម នៅអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm