នាយករដ្ឋមន្ត្រី លោក Pedro Sanchez បាននិយាយនៅថ្ងៃចន្ទ (ទី៨ ខែកញ្ញា) នេះថា ប្រទេសអេស្ប៉ាញនឹងបង្កើនសម្ពាធលើអ៊ីស្រាអែល ដោយហាមឃាត់រាល់នាវា និងយន្តហោះដែលដឹកអាវុធតម្រង់ទៅអ៊ីស្រាអែល មិនឲ្យចូលចតក្នុងកំពង់ផែអេស្ប៉ាញ ឬចូលក្នុងដែនអាកាសអេស្ប៉ាញ។
ជាមួយគ្នានេះ លោក Sanchez បានបញ្ជាក់ទៀតថា ប្រទេសអេស្ប៉ាញក៏នឹងបង្កើនផ្ដល់ជំនួយដល់អាជ្ញាធរប៉ាឡេស្ទីន និងទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅដើមបូព៌ា (UNRWA) ហើយនឹងដាក់ទណ្ឌកម្មលើទំនិញដែលត្រូវបានផលិតនៅកន្លែងតាំងទីលំនៅរបស់អ៊ីស្រាអែល នៅក្នុងដែនដីកាប់កាប់ប៉ាឡេស្ទីន។
នៅក្នុងសុន្ទរកថាជាសាធារណៈដែលចាក់ផ្សាយតាមទូរទស្សន៍ក្នុងស្រុក លោក Sanchez បាននិយាយថា៖ «យើងសង្ឃឹមថា (វិធានការ) នឹងអាចជាការបន្ថែមសម្ពាធលើនាយករដ្ឋមន្ត្រី លោក (Benjamin) Netanyahu និងរដ្ឋាភិបាលរបស់លោក ដើម្បីឲ្យជួវសម្រាលទុក្ខលំបាកដែលប្រជាជនប៉ាឡេស្ទីនកំពុងស៊ូទ្រាំជាមួយ»។
លើសពីនេះទៀត អេស្ប៉ាញក៏នឹងហាមប្រាមអ្នកដែលបានចូលរួមដោយផ្ទាល់នៅក្នុងអ្វីដែលលោក Sanchez ចាត់ទុកថា ជាការប្រព្រឹត្តិ «អំពើប្រល័យពូជសាសន៍» មិនឲ្យចូលប្រទេស៕