រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បដិសេធ ការបង្ហោះហ្វេសប៊ុកថា ត្រូវបង់ថ្លៃសេវារហូតដល់ ៥ម៉ឺនដុល្លារ ដើម្បីចូលធ្វើការ

2025/09/09 02:13:03 am        202

ភ្នំពេញ ៖ តាមរយៈ សេចក្តីស្រាយបំភ្លឺព័ត៌មាន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (រ.ល.អ.ស) បានបកស្រាយបំភ្លឺ ពីការលើកឡើង របស់គណនីហ្វេសប៊ុកផេកមួយឈ្មោះ Lim Kimsor ដែលបានសរសេរបង្ហោះកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ថា “លឺថា បើចង់ធ្វើការនៅព្រលានយន្តហោះថ្មី ត្រូវបង់ថ្លៃសេវាមុខងារ ៣ ០០០$ ទៅ ៥០ ០០០$ ទើបអាចធ្វើការនៅនោះបាន” ដែលការសរសេរបង្ហោះនេះ ជាការលើកឡើងមិនពិត ដោយពុំមានភស្តុតាង និងប្រភពច្បាស់លាស់។

“រ.ល.អ.ស” បញ្ជាក់ថា យោងខ្លឹមសារ នៃការសរសេរបង្ហោះនេះ បានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ដែលត្រៀមនឹងបើកដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ ក៏ដូចជាប៉ះពាល់ដល់ស្ថានប័នពាក់ព័ន្ធ ជាពិសេសមុខមាត់ប្រទេសជាតិ ព្រមទាំងធ្វើឱ្យសាធារណជនមានការយល់ច្រលំខុស អំពីនីតិវិធីក្នុងការជ្រើសរើស បុគ្គលិករបស់អាកាសយានដ្ឋាន។

ហេតុនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សូមបញ្ជាក់បំភ្លឺជូនសាធារណជន មេត្តាជ្រាបថា៖

១. រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានតួនាទីក្នុងការតាមដាន និងត្រួតពិនិត្យលើស្តង់ដា សុវត្ថិភាព សន្តិសុខ គុណភាព នៃកិច្ចប្រតិបត្តិការ ព្រមទាំងផ្តល់អាជ្ញាបណ្ណ និងវិញ្ញាបនបត្រដល់ ប្រតិបត្តិកររបស់ ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ុន វេសម៉ិន ឯ.ក (Cambodia Airport Investment Co., Ltd - CAIC) និងក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋាន ខេមបូឌា អ៊ែរផត (Cambodia Airports) ដោយឡែក រាល់ការជ្រើសរើសបុគ្គលិកឱ្យចូលបំពេញការងារនៅក្នុងក្រុមហ៊ុន គឺមិនស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល, រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឬក្រសួង-ស្ថាប័នរដ្ឋ ណាមួយឡើយ តែជាសមត្ថកិច្ចរបស់ក្រុមហ៊ុនដោយផ្ទាល់។

២. យោងការបញ្ជាក់ និងការបកស្រាយពីភាគីពាក់ព័ន្ធ ជាពិសេសក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ុន វេសម៉ិន ឯ.ក (CAIC) និងក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋាន ខេមបូឌា អ៊ែរផត (Cambodia Airports) បានឱ្យដឹងថា៖

- ក្រុមហ៊ុនមានគោលការណ៍នីតិប្រតិបត្តិរួម (Standard Operating Procedure/ SOP) ច្បាស់លាស់ ក្នុងការជ្រើសរើសបុគ្គលិកដែលមានគុណវុឌ្ឍ ផ្អែកលើលក្ខខណ្ឌយោងការងារ (Term of Reference) ការពិពណ៌នាមុខតំណែង (Job Descriptions) និងលក្ខណៈវិនិច្ឆ័យ (Criteria) ដើម្បីឱ្យចូលបម្រើការទៅតាមផ្នែកនីមួយៗ។

- បុគ្គលិកដែលត្រូវបានជ្រើសរើសដោយក្រុមហ៊ុនឱ្យចូលបំពេញការងារទាំងអស់ សុទ្ធតែត្រូវបាន ឆ្លងកាត់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការជ្រើសរើសយ៉ាងតឹងតែង តាំងពីដំណាក់កាលនៃការដាក់ពាក្យស្នើសុំ ការធ្វើតេស្ត សមត្ថភាព (ភាសា ជំនាញបច្ចេកទេស និងបទពិសោធន៍) និង រហូតដល់ការធ្វើបទសម្ភាសន៍ដោយផ្ទាល់ (គណៈកម្មការចម្រុះ-ពហុផ្នែក)។

៣. បងប្អូនដែលមានបំណងចង់ដាក់ពាក្យចូលបំពេញការងារនៅក្នុងក្រុមហ៊ុនទាំងនោះ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជៀសវាងការចាញ់បោកជនខិលខូចឆ្លៀតឱកាស ឬការឆបោកពីប្រភពព័ត៌មាន មិនច្បាស់លាស់ណាមួយ។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងបំពេញកាតព្វកិច្ចយ៉ាងខ្ជាប់ខ្ជួន ដើម្បីឱ្យកម្ពុជាកាន់តែរីកចម្រើន និងបន្តរក្សាបាននូវសន្តិភាព ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ បង្កើតការងារជូនប្រជាពលរដ្ឋទាំងបរិមាណ និងគុណភាព សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍលើកស្ទួយវិស័យទេសចរណ៍-អាកាសចរណ៍ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងបងប្អូនជនរួមជាតិមាតុភូមិទាំងអស់។

ជាមួយគ្នានេ “រ.ល.អ.ស” សំណូមពរសាធារណជនមេត្តាប្រុងប្រយ័ត្ន និងពិចារណាចំពោះរាល់ការបង្ហោះ និង ការចែកចាយព័ត៌មានបន្ត ណាមួយ តាមរយៈហ្វេសប៊ុកផេក ឬផេកសារព័ត៌មានមួយចំនួន ដែលពុំមានប្រភព ច្បាស់លាស់ និងពុំមានអំណះអំណាងគ្រប់គ្រាន់៕

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        3
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        215
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm