អាជ្ញាធរ​កំពង់ឆ្នាំង កំពុង​ប្រើប្រាស់​យន្តការ​ចំនួន​២ ដោះស្រាយ​ទំនាស់​ក្នុង​ខេត្ត​

2022/01/25 04:49:38 pm        571

​ភ្នំពេញ​៖ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង កំពុង​ប្រើប្រាស់​យន្តការ​ចំនួន ២​ចំណុច ដើម្បី​ដោះស្រាយ​ទំនាស់ និង​សំណូមពរ​នានា របស់​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត ដោយ​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា និង​ទទួល​ការ​ស្វាគមន៍​ពី​ប្រជាពលរដ្ឋ​​។​

​ក្នុងឱកាស​ចូលរួម​សន្និសីទ​សារព័ត៌មាន​ស្តីពី វឌ្ឍនភាព​មូលដ្ឋាន ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត ក្នុង​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២២ នាទី​ស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ឡុង ឈុន​ឡៃ មានប្រសាសន៍ថា យន្តការ​ទាំងពីរ​ចំណុច ដែល​យកមក​ដោះស្រាយ​ទំនាស់ និង​សំណូមពរ​របស់​ពលរ​ដ្ឋ​នោះ ទី​១. ការដោះស្រាយ​នៅតាម​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា ជាមួយ​ប្រជាពលរដ្ឋ និង​ទី​២. ការបង្កើត​ក្រុមការងារ​ដោះស្រាយ​ទំនាស់ និង​សំណូមពរ​បន្ទាន់ ដល់​មូលដ្ឋាន​ផ្ទាល់។​​

​ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍ថា សម្រាប់​ការអនុវត្ត​យន្តការ​ដោះស្រាយ​ទំនាស់ និង​សំណូមពរ​នេះ គឺ​រដ្ឋបាលខេត្ត ​បានរៀបចំ​អភិបាលរង សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​មន្ត្រី​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ចាប់ពី​ខែតុលា ដល់​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២១ ប្រមូល​ទំនាស់ និង​សំណូមពរ​បាន​ជាង ៧០០​ករណី ក្នុង​រយៈពេល​១​ខែ ដោះស្រាយបាន​ចំនួន​ជាង​៥៩០​ករណី កំពុង​ដោះស្រាយ​ចំនួន​១១២​ករណី និង​មិនបាន​ដោះ​ចំនួន​៩​ករណី ហើយ​សម្រាប់​សំណុំរឿង​ដែល​នៅសល់ អាជ្ញាធរខេត្ត​នឹង​បន្ត​ដោះស្រាយ​ចាប់ពី​ខែកុម្ភៈ ឬ​ខែ​មិនា ឆ្នាំ​២០២២ បន្ទាប់ពី​ធូរស្បើយ​បញ្ហា​កូ​វីដ​១៩ ឬ​ធូរស្បើយ​ពី​ការងារ​មួយចំនួនទៀត​។

​ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់​ថា ការបង្កើត​ក្រុមការងារ​នេះ​ឡើង ចង់​ឲ្យ​អាជ្ញាធរ បាន​ចុះ​ទៅដល់​មូលដ្ឋាន ដើម្បី​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ ហើយ​ការអនុវត្ត​យន្តការ​នេះ បាន​ជួយ​កាត់បន្ថយ​នូវ​ពេលវេលា ឬ​ថវិកា​របស់​ពួកគាត់​ផងដែរ​។​

​ឯកឧត្តម ឡុង ឈុន​ឡៃ បាន​បន្ថែមថា ទិសដៅ​ការងារ​របស់​ក្រុមប្រឹក្សា​ខេត្ត​បន្ត គឺ​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោល់ រៀបចំ​ផែនការ​ចុះ​គាំទ្រ​នៅ​មូលដ្ឋាន ដើម្បី​ប្រមូល​តម្រូវការ​ជាក់ស្តែងរ​បស់​ពលរដ្ឋ​, ជំរុញ និង​គាំទ្រ​ការអនុវត្ត​ក្របខណ្ឌ​ការងារ​គណនេយ្យភាព​ស​ង្គ​ម និង​យន្តការ​ច្រកចេញចូល​តែមួយ ដើម្បី​បង្ខិត​សេវាសាធារណៈ​ឱ្យ​កៀក​នឹង​ពលរដ្ឋ​នៅ​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព បន្ត​ពង្រឹង​គោលនយោបាយ​រៀបចំ​ផែនការអភិវឌ្ឍន៍ និង​ការកសាង​កម្មវិធី​វិនិយោគ​ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់ និង​ផែនការ​មួយចំនួនទៀត៕ អត្ថបទ៖ បាន សុខ​រិ​ទ្ធិ​​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        238
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm