អារ៉ាប៊ីសាអូឌីតប្រកាសគម្រោងកសាងឡើងវិញទីក្រុងដាម៉ាស ដើម្បីបោសសម្អាតគំនរបាក់បែក

2025/09/09 03:32:00 am        30

អារ៉ាប៊ីសាអូឌីត បានប្រកាសគម្រោងថ្មី ដើម្បីជួយបោសសម្អាតគំនរបាក់បែក និងធ្វើការកសាងឡើងវិញរដ្ឋធានីដាម៉ាស របស់ប្រទេសស៊ីរី ក៏ដូចជាពង្រឹងទំនាក់ទំនងរាជាណាចក្រមួយនេះ ជាមួយអាជ្ញាធរថ្មីនៅក្នុងប្រទេសស៊ីរី ។

ក្រុមសប្បរសធម៌ KSRelief គាំទ្រដោយរដ្ឋ បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេនឹងផ្តល់កញ្ចប់ជំនួយដែលនឹងជួយបោសសម្អាតគំនរបាក់បែកទំហំប្រហែល ៧៥.០០០ម៉ែត្រគូប ចេញពីរដ្ឋធានីដាម៉ាស និងតំបន់ជុំវិញទីក្រុង ។

លោក Abdullah Al Rabeeah ដែលដឹកនាំក្រុមសប្បុរសធម៌ KSReliefនិយាយក្នុងព្រឹត្តការណ៍នៅទីក្រុងដាម៉ាសថា ក្រុមសប្បរសធម៌របស់លោកមានកិត្តិយសក្នុងការសម្ពោធគម្រោងមនុស្សធម៌មួយចំនួនសម្រាប់ប្រជាពលរដ្ឋស៊ីរី រួមទាំងគម្រោងផ្តោតសំខាន់លើសុខភាព សន្តិសុខស្បៀង និងការអប់រំ ។

ជំនួយនេះនឹងជួយផងដែរ ការសាងសង់សាលារៀន ៣៤កន្លែងនៅទីក្រុង Aleppo, Idlib និងទីក្រុង Homs ការសាងសង់ឡើងវិញហាងដុតនំរាប់សិបកន្លែង ការស្តារឡើងវិញប្រព័ន្ធលូទឹកស្អុយ ហើយនិងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅក្នុងទីក្រុងដាម៉ាស ។

នៅក្នុងសារបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម X រដ្ឋមន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយស៊ីរីលោក Raed al-Saleh និយាយថា កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខារវាងប្រទេសទាំង ២ នឹងជំរុញកិច្ចខិតខំឆ្លើយតបមនុស្សធម៌ និងការកសាងឡើងវិញនៅក្នុងប្រទេសស៊ីរី បញ្ជាក់ពីកម្លាំងមនុស្សធម៌ និងទំនាក់ទំនងជាបងប្អូនរវាងប្រទេសរបស់ពួកយើងទាំង ២ ។

សូមបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត កាតា និងប្រទេសដទៃទៀតនៅតំបន់ឈូងសមុទ្រ បាននឹងកំពុងផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ចដល់ប្រទេសស៊ីរី ចាប់តាំងពីការដួលរលំទៅរដ្ឋាភិបាលរបស់លោកអតីតប្រធានាធិបតី Bashar al-Assadកាលពីចុងឆ្នាំ ២០២៤ ក្រោយសង្រ្គាមស៊ីវិលអស់រយៈពេល ១៣ឆ្នាំ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        244
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        286
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        265

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm