នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានគំរាមប្រជាជនប៉ាឡេស្ទីននៅទីក្រុង ហ្កាហ្សាឱ្យ ចាកចេញឥឡូវនេះ ខណៈប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានថ្កោលទោសអ៊ីស្រាអែលចំពោះអ្វីដែលលោកហៅថាជាការសម្លាប់រង្គាលនៃជនស៊ីវិល និងការរារាំងដោយចេតនានៃជំនួយសង្គ្រោះជីវិត។
លោក Volker Turk ស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានចោទប្រកាន់អ៊ីស្រាអែលកាលពីថ្ងៃចន្ទថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើឧក្រិដ្ឋកម្មសង្គ្រាម ហើយបាននិយាយថាទំហំនៃការបំផ្លិចបំផ្លាញនៅតំបន់ហ្កាហ្សាកំពុងធ្វើឱ្យមនសិការពិភពលោកភ្ញាក់ផ្អើល។
លោកបានបន្ថែមថា អ៊ីស្រាអែល មានករណីត្រូវឆ្លើយនៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយចង្អុលទៅសេចក្ដីសម្រេចរបស់តុលាការក្នុងខែមករា ដែលបានតម្រូវឱ្យទីក្រុង Tel Aviv ទប់ស្កាត់អំពើប្រល័យពូជសាសន៍។
ក្រសួងការពារជនស៊ីវិលប៉ាឡេស្ទីនបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានបំផ្លិចបំផ្លាញអគារជាង ៥០ កន្លែងនៅទូទាំងតំបន់ហ្កាហ្សា ចាប់តាំងពីព្រឹកថ្ងៃអាទិត្យ ខណៈអគារ១០០កន្លែង ផ្សេងទៀតត្រូវបានខូចខាតដោយផ្នែក។
អ្នកនាំពាក្យលោក Mahmoud Basal បានចោទប្រកាន់អ៊ីស្រាអែលថា មានចេតនាវាយប្រហារប្លុកលំនៅដ្ឋានក្បែរជំរំរបស់គ្រួសារជនភៀសខ្លួន ដោយបានបំផ្លាញតង់ជាង ២០០កន្លែង ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ៕


