ឯកឧត្តម ហ៊ុន ម៉ានី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាសក្ខីភាព​នៃ​ការរី​ក​ចម្រើន​លើ​គ្រប់​វិស័យ

2025/09/09 04:25:05 pm        407

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងថា «​អាកាស​យាន​​ដ្ឋាន​​អន្តរជាតិតេជោ» ដែលបានបើកឲ្យដំណើរការចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២​៥​នេះ​តទៅ គឺជាសក្ខីភាព នៃការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងដឹកជញ្ជូនជាដើម។

តាមរយៈបណ្តាញសង្គមហ្វេសបុក នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៥នេះ ឯកឧត្តមឧបនាយក រដ្ឋម​ន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា សូមអបអរសាទរសមិទ្ធផលថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា នោះគឺ «អាកាសយានដ្ឋានអន្តរជាតិតេជោ»។ ថ្ងៃនេះព្រះរាជាណាចក្រកម្ពុជាបានធ្វើដំណើរមកដល់ចំណុចមួយទៀត នៃប្រវត្តិសាស្រ្ត​អាកាស​ចរណ៍​ស៊ីវិល​របស់​ខ្លួន ដោយបើកឱ្យដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានខ្នាតយក្ស ប្រភេទ​4F ដែល​បង្ហាញ​ពីការអភិវឌ្ឍ និងសមត្ថភាពរបស់កម្ពុជាក្នុង​ការ​ទទួល​ជើ​ងហោះ​ហើរ​ដែល​កាន់​តែ​មមា​ញឹក​ឡើង​។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា«ការពង្រីកអាកាសយានដ្ឋាន គឺជាសក្ខីភាព នៃ​ការ​រីកចម្រើនលើគ្រប់វិស័យជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងដឹកជញ្ជូន។ ដោយមានចក្ខុវិស័យដឹកនាំច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ​ដឹក​នាំ​របស់​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត បោះជំហានឆ្ពោះទៅមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីសម្រេច​បាន​គោល​ដៅ​ក្លាយ​ជាប្រទេសអភិវឌ្ឍន៍»។

តាមរយៈសំណេរអបអរសាទរអាកាសយានដ្ឋានអន្តរជាតិ​នេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បាន រំ លេចផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបាន​កសាង​ឡើង​ក្រោម​គំនិត​ផ្តួច​ផ្តើម​ដ៏​ខ្ពង់​ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែល​ការដ្ឋាន​សាង​សង់បានចាប់ផ្តើមនៅឆ្នាំ២០២០ ដោយស្នាដៃស្ថាបត្យករ វិស្វករ និងអ្នកសាង​សង់​ជា​កូន​ខ្មែរ។ នេះជាការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​សមត្ថភាព​របស់​កូន​ខ្មែរ​ក្នុង​ការ​កសាង​សមិទ្ធ​ផល​ជា​ប្រវត្តិសាស្រ្ត​នៅគ្រ​ប់សម័យកាល។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានបន្ថែមទៀតថា ជាមួយនឹងអាកាសយានដ្ឋានដ៏ថ្មី និងប្រណីតនេះ កម្ពុជាកំពុងឈរលើទីតាំងដ៏អំណោយផលមួយក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរពីគ្រប់ទិសទីផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        152
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        134
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm