មន្ត្រី​ក​.​ប​.​ប​.​ បន្ត​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​នៅ​ផ្សារ​អូរឫស្សី ខណៈ​បុណ្យចូលឆ្នាំ​ចិន​ជិត​មកដល់​

2022/01/26 12:33:53 am        662

​ភ្នំពេញ៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដើម្បី​ធានា​សុវត្ថិភាព​ម្ហូបអាហារ ក៏ដូចជា សុខភាព​ប្រជាពលរដ្ឋ មុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន និង​វៀតណាម​ចូលមក​ដល់ នាពេល​ខាងមុខនេះ ក៏ដូចជា ការណែនាំ​របស់​លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កប​ប​) ស្តីពី​ការអនុវត្ត​យុទ្ធនាការ ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ ពិសេស​ម្ហូបអាហារ នៅតាម​បណ្តា​ទីផ្សារ នានា​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។​

​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២​នេះ មន្ដ្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​» នៃ​ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ គណៈកម្មាធិការ​ផ្សារ​អូរឫស្សី បាន​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ ម្ហូបអាហារ ផលិតផល​ប្រើប្រាស់ ដោយ​ប្រើប្រាស់​រថយន្ត​ពិសោធន៍​ចល័ត ផ្នែក​ម្ហូបអាហារ នៅ​ផ្សារ​អូរឫស្សី ដើម្បី​ចៀសវាង​ការខាតបង់​ផលប្រយោជន៍ និង​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ជាដើម​។​

​លោក ហេង មាលី ប្រធាន​សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ ដែល​ចុះ​ប្រតិបត្តិការ​នេះ បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​នេះ លោក​បាន​ស្រង់​យក​គំរូ​បាន​ចំនួន​៦៣ គំរូ យកមក​វិភាគ​នៅ​រថយន្ត​ពិសោធន៍ ជា​លទ្ធផល​សំណាក​គំរូ​ទាំងនោះ​ពុំមាន​សារធាតុ​គីមី​ហាមឃាត់​នោះទេ ប៉ុន្តែ​ក្រុមការងារ​បានធ្វើ​ការដក​ហូត​ផលិតផល​ទំនិញ​វេច​ខ្ចប់​ស្រាប់ ម្សៅ​ដូង និង​ម្សៅដំឡូង ៤ គីឡូ​ពុំមាន​ស្លាក​សញ្ញា​ច្បាស់លាស់​។​

​លោក​ហេង មាលី បាន​បញ្ជាក់ថា មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. គ្រប់​សាខា​រាជធានី​-​ខេត្ត នឹង​បន្ត​ចុះ​អនុវត្ត​ជាប្រចាំ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ អង្កេត ស្រាវជ្រាវ តាម​បណ្តា​ទីផ្សារ ហាង​លក់ទំនិញ កន្លែង​លក់ទំនិញ​នៅតាម​ទីសាធារណៈ​នានា ដោយ​អនុវត្តតាម​តួនាទី​ភារកិច្ច ដែល​ច្បាប់​បានផ្តល់​អាណត្តិ ពាក់ព័ន្ធ នឹង​គុណភាព​សុវត្ថិភាព ទំនិញ និង​សេវា និង​កិច្ចការពារ​អ្នកប្រើប្រាស់ ដើម្បី​ការពារ​សុខមាលភាព និង ផលប្រយោជន៍​អ្នកប្រើប្រាស់​ជាដើម​។ យ៉ាងណាក៏ដោយ លោក​ហេង មាលី បានធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ ចូលរួម​សហការ​ផ្តល់​ព័ត៌មាន ក្នុងករណី​មានការ​សង្ស័យ ពាក់ព័ន្ធ​ការ​ក្លែងបន្លំ គុណភាព សុវត្ថិភាព ទំនិញ និង​សេវា​ជាដើម​នោះ​៕ ​អត្ថបទ​៖ បាន ចក់​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        238
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm