អឺរ៉ុប មានបំណងសម្របសម្រួលការដាក់ទណ្ឌកម្មជុំដំបូងជាមួយរដ្ឋបាលលោក Trump ប្រឆាំងនឹងរុស្ស៊ី

2025/09/09 05:09:31 pm        100

ក្រុមមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប បានទៅកាន់ទីក្រុងវ៉ាស៊ីនតោន ជាមួយក្រុមអ្នកជំនាញ កាលពីថ្ងៃចន្ទ (៨ កញ្ញា) ដើម្បីពិភាក្សាពីអ្វីដែលនឹងក្លាជាវិធានការទណ្ឌកម្មឆ្លងមហាសមុទ្រអាត្លង់ទិក ដែលសម្របសម្រួលជាលើកដំបូងបំផុតចាប់តាំងពីលោកប្រធានាធិបតី Donald Trump ត្រលប់ចូលកាន់តំណែង ប្រឆាំងនឹងរុស្ស៊ី។

ដោយទីក្រុងមូស្គូ នៅតែបន្តវាយលុកទីក្រុងនានារបស់អ៊ុយក្រែន ច្រើនជាង ៣សប្តាហ៍បន្ទាប់ពីលោក Trump បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងកិច្ចប្រជុំកំពូលនៅអាឡាស្កា បណ្ដាមេដឹកនាំអឺរ៉ុបសង្ឃឹមថា នៅទីបំផុត ប្រធានាធិបតីអាមេរិករូបនេះបានត្រៀមខ្លួនរួចរាល់ដើម្បីអនុវត្តតាមការគំរាមកំហែងដាក់ទណ្ឌកម្មលើរុស្ស៊ី ម្តងហើយម្តងទៀតរបស់លោក។

កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសដ៏ធំបំផុតក្នុងសង្រ្គាមរហូតមកដល់ពេលនេះបានបំផ្លាញអគាររដ្ឋាភិបាលទីក្រុងគីវ លោក Trump និយាយថា លោកត្រៀមរួចហើយដើម្បីឆ្ពោះទៅរកការរឹតបន្តឹងដំណាក់កាលទីពីរ ប៉ុន្តែលោកមិនទាន់ប្រកាសទណ្ឌកម្មថ្មីផ្លូវការនៅឡើយទេ។

ប្លុកអឺរ៉ុបផ្តល់សេចក្ដីលម្អិតតិចតួចណាស់ពីបេសកកម្មរបស់ប្រេសិតទណ្ឌកម្មរបស់ខ្លួន គឺលោក David O'Sullivan ប្រចាំនៅអាមេរិកនោះ ប៉ុន្តែប្រសិនបើលោកទទួលបានជោគជ័យក្នុងការសម្របសម្រួលកញ្ចប់មួយជាមួយភាគីអាមេរិបាន នោះនឹងក្លាយជាទណ្ឌកម្មទីមួយហើយដែលកើតឡើង ចាប់តាំងពីលោក Trump ត្រឡប់មកកាន់តំណែងវិញនៅខែមករា ឆ្នាំ២០២៥នេះ។ ក្រុមមន្ត្រីប្លុកអឺរ៉ុបសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើង បន្ទាប់ពីការខកចិត្តជាច្រើនដងនៅដើមឆ្នាំនេះ ខណៈលោក Trump បានបន្តធ្វើកិច្ចចរចាសន្តិភាពផ្ទាល់ខ្លួនជាមួយលោក Putin។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ហាក់ច្រានចោលការគំរាមកំហែងនេះ ដោយនិយាយថា "ពុំមានទណ្ឌកម្មណាអាចបង្ខំឱ្យរុស្ស៊ី ប្តូរជំហរជាប់លាប់របស់ខ្លួនបានឡើយ"៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        38
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        108
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm