[UPDATE] តុលាការកំពូលរបស់ថៃ ចេញសាលក្រមបញ្ជូនលោក ថាក់ស៊ីន ឱ្យជាប់ពន្ធនាគារឡើងវិញរយៈពេល ១ឆ្នាំ

2025/09/09 07:23:49 pm        350

តុលាការកំពូលប្រទេសថៃ នៅថ្ងៃអង្គារ ទី៩ ខែកញ្ញា នេះ បានសម្រេចកាត់ក្តីឱ្យអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវតែជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ដោយសារការសម្រាកព្យាបាលរបស់លោកនៅក្នុងមន្ទីរពេទ្យបន្ទប់វីអាយភី ជំនួសឱ្យការជាប់ពន្ធនាគារ គឺជារឿងខុសច្បាប់។

អ្នកយកព័ត៌មានរ៉យទ័រដែលបានចូលរួមក្នុងការសម្រេចសាលក្រមនោះ បាននិយាយថាតុលាការនឹងចាប់លោក ថាក់ស៊ីន ទៅឃុំឃាំង។ ចៅក្រមទាំង ៥រូប បាននិយាយថា ភាពទទួលខុសត្រូវចំពោះការស្នាក់នៅមន្ទីរពេទ្យរយៈពេលវែងរបស់លោក ថាក់ស៊ីន មិនស្ថិតនៅលើក្រុមគ្រូពេទ្យនោះទេ ហើយថា មហាសេដ្ឋីរូបនេះមានចេតនាពន្យារការស្នាក់នៅក្នុងមន្ទីរពេទ្យ ជំនួសឱ្យការជាប់ពន្ធនាគារ។

ក្រោយត្រលប់មកវិញពីការនិរទេសខ្លួនឯងរយៈពេល ១៥ឆ្នាំក្នុងឆ្នាំ២០២៣ លោក ថាក់ស៊ីន វ័យ ៧៦ឆ្នាំ បានចំណាយពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះនៅក្នុងពន្ធនាគារ មុនពេលត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដោយត្អូញត្អែរពីបញ្ហាបេះដូង និងឈឺទ្រូង ដែលបង្កឱ្យមានការសង្ស័យ និងការផ្ទុះកំហឹងជាសាធារណៈ។

ការកាត់ទោសរយៈពេល ៨ឆ្នាំ របស់លោកពីបទទំនាស់ផលប្រយោជន៍ និងការរំលោភអំណាច ត្រូវបានបន្ធូរបន្ថយមកត្រឹមរយៈពេល ១ឆ្នាំប៉ុណ្ណោះដោយព្រះមហាក្សត្រ ហើយលោក ថាក់ស៊ីន ត្រូវដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីរយៈពេល ៦ខែ --អំឡុងខែកុម្ភៈ ឆ្នាំ២០២៤-- ដែលពេលវេលាទាំងអស់នោះ លោកបានចំណាយទាំងស្រុងនៅក្នុងបន្ទប់វីអាយភីនៃមន្ទីរពេទ្យមួយ ក្រោមលេសបញ្ហាសុខភាព៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        84
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        73
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm