[UPDATE] លោក ថាក់ស៊ីន ថាលោកទទួលយកសេចក្ដីសម្រេចរបស់តុលាការថៃ ក្នុងការជាប់ពន្ធនាគារឡើងវិញ

2025/09/09 07:35:05 pm        152

អតីតនាយករដ្ឋមន្រ្តីថៃ ដ៏ចម្រូងចម្រាស លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានចេញសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គមក្នុងថ្ងៃអង្គារ (៩ កញ្ញា) នេះ ដោយនិយាយថា លោកយល់ព្រមទទួលយកសេចក្ដីសម្រេចរបស់តុលាការកំពូល នៃការជាប់ពន្ធនាគាររយៈពេល ១ឆ្នាំឡើងវិញ ជុំវិញសំណុំរឿង “ដេកពេទ្យវីអាយភីជាន់ទី១៤” របស់លោក ដោយបន្ថែមថា លោកនឹងបន្តស្មារតីរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត។

លោកបាននិយាយទៀតថា លោកទន្ទឹងរង់ចាំការដោះស្រាយព្រឹត្តិការណ៍នាពេលកន្លងមក រួមទាំងការតស៊ូផ្លូវច្បាប់ និងជម្លោះដទៃផ្សេងទៀតដែលលោកបានជាប់ពាក់ព័ន្ធ។

នៅក្នុងសារបង្ហោះលើបណ្ដាញសង្គម X នោះ លោក ថាក់ស៊ីន បានសរសេរថា៖ "ចាប់ពីថ្ងៃនេះទៅ ទោះលោកមិនមានសេរីភាពផ្លូវកាយក៏ដោយ ក៏លោកនៅតែមានសេរីភាពក្នុងការគិត ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន" ហើយបញ្ចប់សារដោយសរសេរថា “លោកនឹងចំណាយពេលវេលារបស់លោកដើម្បីបម្រើអង្គព្រះមហាក្សត្រ ប្រទេសជាតិ និងប្រជាជនថៃ”។

បន្ទាប់ពីតុលាការកំពូលចេញសាលក្រម ក្រុមសារព័ត៌មានរ៉យទ័របាននិយាយថា លោក ថាក់ស៊ីន ទំនងជាត្រូវបានចាប់ខ្លួន ហើយបញ្ជូនទៅដល់ពន្ធនាគាររួចទៅហើយ ដោយអ្នកកាសែតមើលឃើញ ក្បួនរថយន្តក្រុងខ្នាតតូចពណ៌ស ៣គ្រឿង បានទៅដល់បរិវេណពន្ធនាគារ ហើយជិះចូលទៅក្នុងនោះ តាមពីក្រោយដោយរថយន្តពណ៌ខ្មៅ ១គ្រឿង។ ក្បួនរថយន្តនេះត្រូវបានគេជឿថាដឹកលោក ថាក់ស៊ីន បើទោះជាគេមើលមិនឃើញថាមានអ្នកណានៅខាងក្នុងនោះក៏ដោយ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        22
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        7
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        27

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm