យោធាអ៊ីស្រាអែល ចេញបញ្ជាជម្លៀសទីក្រុងហ្កាហ្សា ខណៈការដណ្ដើមកាន់កាប់ក្រុងនេះ កាន់តែកៀក

2025/09/09 08:38:10 pm        65

យោធាអ៊ីស្រាអែល នៅថ្ងៃអង្គារ (៩ កញ្ញា) នេះ បានទម្លាក់ខិតបណ្ណ បញ្ជាឱ្យប្រជាជននៅទីក្រុងហ្កាហ្សា ត្រូវតែជម្លៀសខ្លួនជាបន្ទាន់ មុនពេលការវាយលុកថ្មីមួយដើម្បីដណ្តើមកាន់កាប់ទីក្រុងដ៏ធំបំផុតរបស់ដែនដីហ្កាហ្សាស្រ្ទីប ជាផ្នែកមួយនៃផែនការកាន់កាប់ក្រុងដែលជិតមកដល់ ដែលបានធ្វើឱ្យអន្តរជាតិខឹងសម្បារ និងព្រួយបារម្ភពីជោគវាសនានៃទឹកដីទាំងមូល។

ការដណ្តើមកាន់កាប់ទីក្រុងដែលមានប្រជាជនប៉ាឡេស្ទីន ១លាននាក់នេះ ធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់ដើម្បីបញ្ចប់សង្រ្គាមជិត ២ឆ្នាំមកនេះ ខណៈលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ទទូចធ្វើតាមផែនការរបស់លោកក្នុងការកម្ទេចបន្ទាយចំនួនពីរដែលនៅសល់របស់ក្រុមហាម៉ាស។

លោក Netanyahu និយាយថា អ៊ីស្រាអែលគ្មានជម្រើសអ្វីក្រៅតែពីបញ្ចប់ការងារ និងកម្ចាត់ក្រុមហាម៉ាស ដោយសារក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះបដិសេធមិនព្រមទម្លាក់អាវុធ។ ក្រុមហាម៉ាសប្រកែកថា ខ្លួននឹងមិនព្រមរំសាយអាវុធទេ លុះត្រាតែមានរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយត្រូវបង្កើតឡើង។

អ្នករិះគន់អន្តរជាតិនិយាយថា ផែនការរបស់អ៊ីស្រាអែល — ដែលរួមមានការរំសាយកម្លាំងយោធាលើដែនដីនេះទាំងមូល នៅពេលដែលអ៊ីស្រាអែលគ្រប់គ្រងផ្នែកសន្តិសុខនោះ — អាចធ្វើឱ្យស្ថានភាពមនុស្សធម៌នៃចំនួនប្រជាជន ២,២លាននាក់ កាន់តែស៊ីជម្រៅ ខណៈទឹកដីនេះកំពុងប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរនៃគ្រោះទុរ្ភិក្សរួចទៅហើយ។

កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលដោយសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប បានបរាជ័យមិនអាចបង្រួមការខ្វែងគំនិតគ្នាបានឡើយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីទទួលបានបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរនៅសេសសល់ ដែលក្រុមហាម៉ាស បានចាប់ខ្លួនទៅតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        4
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        2
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm