នាយករដ្ឋមន្រ្តីព័រទុយហ្គាល់ជំរុញប្រធានាធិបតីចិនឲ្យជំរុញរុស្ស៊ីទទួលយកសន្តិភាពនៅអ៊ុយក្រែន

2025/09/09 10:23:32 pm        103

អំឡុងជំនួបនៅក្នុងទីក្រុងប៉េកាំងនាថ្ងៃអង្គារនេះ នាយករដ្ឋមន្រ្តីព័រទុយហ្គាល់លោក Luis Montenegro បានជំរុញប្រធានាធិបតីចិនលោក Xi Jinping ប្រើប្រាស់ទំនាក់ទំនងជិតស្និតប្រទេសរបស់លោកជាមួយរុស្ស៊ី ដើម្បីជំរុញឲ្យមានសន្តិភាពយូរអង្វែង និងយុត្តិធម៌ត្រឹមត្រូវនៅប្រទេសអ៊ុយក្រែន ។

ដំណើរទស្សនកិច្ចរបស់លោក Montenegro មកកាន់ប្រទេសចិន គឺជាដំណើរទស្សនកិច្ចលើកដំបូងគេដោយប្រមុខរដ្ឋាភិបាលព័រទុយហ្គាល់ ក្នុងរយៈពេលជិត ១ទសវត្សរ៍កន្លងមកនេះ ។ វាបានកើតមានឡើងរយៈពេល ១សប្តាហ៍ ក្រោយលោក Xi រៀបចំពិធីដង្ហែរព្យុហយាត្រាយោធាទ្រង់ទ្រាយធំនៅក្នុងទីក្រុងប៉េកាំង ជាការប្រារព្ធខួបរយៈពេល ៨០ឆ្នាំ ចាប់តាំងបរាជ័យសង្រ្គាមលោកលើកទី ២របស់ជប៉ុន អមដំណើរដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un គឺជាអ្វីមួយដែលប្រធានគោលនយោបាយបរទេសសហភាពអឺរ៉ុបលោក Kaja Kallas ចាត់ទុកថាជា “សម្ព័ន្ធភាពបែបផ្តាច់ការ” ។

ក្រោយដំណើរទស្សនកិច្ចរយៈពេលច្រើនថ្ងៃមកកាន់ប្រទេសចិន លោក Montenegro នឹងបន្តដំណើរទៅកាន់ប្រទេសជប៉ុន សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ស្របពេលដែលទីក្រុង Lisbon ស្វែងរកទំនាក់ទំនងជិតស្និតជាងមុនជាមួយប្រទេសសេដ្ឋកិច្ចធំបំផុតទាំង ២ប្រចាំអាស៊ី ក្រោយពុំមានទំនាក់ទំនងកម្រិតខ្ពស់អស់រយៈពេលជាច្រើនឆ្នាំ ។

បន្ទាប់ពីរងផលប៉ះពាល់ខ្លាំងដោយសារពន្ធរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trumpដែលបានកាត់បន្ថយការនាំចេញទៅកាន់សហរដ្ឋអាមេរិក បច្ចុប្បន្នទីក្រុង Lisbon ព្យាយាមស្វែងរកទំនាក់ទំនងពាណិជ្ជកម្មខ្លាំងក្លាជាងមុនជាមួយចិន បើទោះបីជាសហភាពអឺរ៉ុបចោទប្រកាន់ប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២របស់ពិភពលោកមួយនេះថា ធ្វើឲ្យមានការជោរជន់ទំនិញថោកៗពាសពេញតំបន់ និងជំរុញសេដ្ឋកិច្ចសង្រ្គាមរុស្ស៊ីក៏ដោយ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        89
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm