នាវាផ្ដល់ជំនួយ សម្រាប់ហ្កាហ្សា ប្រាប់ថា ទូកត្រូវបានវាយប្រហារដោយយានដ្រូន នៅដែនទឹកទុយនីស៊ី

2025/09/09 10:52:47 pm        74

កងនាវាផ្ដល់ជំនួយសកល (GSF) ដែលតម្រង់ទៅតំបន់ហ្កាហ្សា បានឲ្យដឹងនៅថ្ងៃអង្គារ (ទី៩ ខែកញ្ញា) នេះថា ទូកដ៏ធំមួយគ្រឿងរបស់ខ្លួន ត្រូវបានវាយប្រហារដោយយានដ្រូន នៅក្នុងដែនទឹកទុយនីស៊ី តែអ្នកដំណើរ និងនាវិក ៦នាក់ មានសុវត្ថិភាពមិនរងរបួសអ្វីឡើយ។

អាជ្ញាធរទុយនីស៊ី បានឲ្យដឹងថា ការផ្ទុះមានប្រភពចេញពីក្នុងនាវា ហើយអ្នកនាំពាក្យឆ្មាំជាតិទុយនេស៊ី បានប្រាប់វិទ្យុ Mosaique FM ថា សេចក្ដីរាយការណ៍នៃការវាយប្រហារដោយយានដ្រូន នៅលើនាវា «មិនមានមូលដ្ឋានការពិតនោះទេ»។

GSF បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទូកមានទង់ជាតិប្រទេសព័រទុយហ្គាល់ ដែលដឹកគណៈកម្មាធិការដឹកនាំរបស់កងនាវាផ្ដល់ជំនួយ បានរងការខូចខាតដោយភ្លើង នៅជាន់ខាងលើរបស់នាវា និងកន្លែងផ្ទុកនៅជាន់ខាងក្រោមនាវា។

កងនាវាផ្ដល់ជំនួយនេះ គឺជាគំនិតផ្តួចផ្តើមអន្តរជាតិមួយ ដែលស្វែងរកការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សាដែលហែកហួរដោយសង្រ្គាម តាមរយៈទូកជនស៊ីវិលគាំទ្រដោយគណៈប្រតិភូមកពី ៤៤ប្រទេស។

សាក្សីរបស់ទីភា្នក់ងារសារព័ត៌មាន Reuters បានប្រាប់ឲ្យដឹងថា ក្រោយការវាយប្រហារនោះ មនុស្សរាប់សិបនាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅកំពង់ផែ Sidi Bou Said របស់ទុយនីស៊ី ជាកន្លែងដែលទូករបស់កងនាវាផ្ដល់ជំនួយ បានចូលចត ដោយគ្រវីទង់ជាតិប៉ាឡេស្ទីន និងស្រែកថា «ផ្ដល់សេរីភាពឲ្យប៉ាឡេស្ទីន»៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        24
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        31
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm