កីឡា​វ៉ូ​វី​ណា​ម​៖ ការពារ​ជាតិ​ឡើងឈរ​កំពូល​តារាង ខណៈ​កំពង់ស្ពឺ​បង្ក​ការ​ភ្ញាក់ផ្អើល​ក្នុង​ជើងឯក​ជាតិ​

2022/01/26 04:46:23 pm        161

​​វ៉ូ​វី​ណា​ម​៖ ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២១ បានបញ្ចប់​ការប្រកួត ២​ថ្ងៃ​ហើយដោយ​គិត​ត្រឹម​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ ក្លិប​កីឡា​វ៉ូ​វី​ណាម​ក្រសួងការពារជាតិបាន​ហក់​ឡើងឈរ​កំពូល​តារា​ង​មេដាយ​វិញ ស្របពេល​ក្លិប​ចំណូល​ថ្មីខេត្តកំពង់ស្ពឺបាន​បង្ក​ការភ្ញាក់ផ្អើលក្រោយ​ដណ្ដើមបាន​មេដាយ ៧​គ្រឿង​ស្មើគ្នា។​

​ក្រោយ​ចប់​ការប្រកួត​ថ្ងៃទី​២ ខេត្តស្វាយរៀងដែល​ឈរ​កំពូល​តារាងកាលពី​ថ្ងៃ​ដំបូងបាន​ធ្លាក់​ទៅ​ឈរ​លេខ​៤ ដោយ​រក្សា​មេដាយ ៤​គ្រឿង (​មាស២ និង​ប្រាក់២)។ រីឯ​ក្លិប​ក្រសួងការពារជាតិបាន​ឡើង​មកឈរ​កំពូល​តារាង​មេដាយ​វិញ ក្រោយ​ដណ្ដើមបាន​មេដាយមាស ៥ និង​សំរឹទ្ធ ២ តាម​ពីក្រោយ​ដោយ​ខេត្តសៀមរាបដណ្ដើមបាន​មេដាយ ៧​គ្រឿង​ដូចគ្នារួមមាន​មេដាយមាស២ ប្រាក់​៣ និង​សំរឹទ្ធ២។​ ​ចំពោះ​ក្លិប​កីឡា​វ៉ូ​វី​ណា​ម​ខេត្តកំពង់ស្ពឺបាន​សាង​ភាព​ភ្ញាក់ផ្អើល​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះ ក្រោយ​ធ្វើបាន​យ៉ាង​ល្អជាមួយ​ការ​ដណ្ដើមបាន​មេដាយ​សរុប ៧​គ្រឿង​ដូចគ្នាឈរ​លេខ​៣ រួមមាន​មេដាយមាស២ ប្រាក់២ និង​សំ​រឹទ្ធ៣។ នេះ​ជា​លើកដំបូង​ហើយដែល​កំពង់ស្ពឺបាន​បញ្ជូន​កីឡាករ​-​កីឡាការិនី​របស់ខ្លួន ៥​រូប​ចូលរួមបន្ទាប់ពី​ក្លិប​បាន​កកើតកាលពី​ចុងឆ្នាំ​២០២១ ក្រោម​ការគាំទ្រ​របស់​ប្រធាន​សហព័ន្ធ និង​ថ្នាក់ដឹកនាំ​ខេត្ត ។​

ក្រឡេក​ទៅកាន់ ៥​ក្លិប​ផ្សេងទៀតក៏​ដណ្ដើមបាន​មេដាយ​ផងដែរ រួមមាន​ក្រសួងមហាផ្ទៃឈរ​លេខ​៥ ដណ្ដើមបាន​មេដាយ ៣​គ្រឿង​ (មាស១ ប្រាក់១ និង​សំរឹទ្ធ១)។ ក្លិប​វ៉ូ​វី​ណា​ម​តា​ឡីឈរ​លេខ​៦ ដណ្ដើមបាន​មេដាយ ៤​គ្រឿង (​មាស១ និង​សំរឹទ្ធ៣)។ ក្លិប​វ៉ូ​វី​ណា​ម​សែន​សុខឈរ​លេខ​៧ ដណ្ដើមបាន​មេដាយ ៦​គ្រឿង (​ប្រាក់៣ និង​សំរឹទ្ធ​៣)។ ខេត្ត​ប៉ៃលិនឈរ​លេខ​៨ ដណ្ដើមបាន​មេដាយ ៦​គ្រឿង​ដូចគ្នា (ប្រាក់២ និង​សំរឹទ្ធ៤) និង​ខេត្ត​ត្បូងឃ្មុំដណ្ដើមបាន​មេដាយ​សំ​រឺ​ទ្ធ ៣​គ្រឿង។​ ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិបានចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​២៤ ហើយ​គ្រោង​បញ្ចប់​ការប្រកួតនា​ល្ងាច​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២ នេះ នៅ​ទីលាននៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៨៦​នាក់មកពី ៩​សមាគម​/​ក្លិប និង​ក្រសួងដែល​ធ្វើការ​ប្រកួត​លើ​វិញ្ញាសា​ចំនួន ១៧​វិញ្ញាសា។ ក្នុង​ដំណើរ​ការប្រកួត​នេះក៏មាន​ការតាមដាន និង​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ​ពី​សំណាក់​ឯកឧត្តម អ៊ូ រតនា ប្រធានសហ​ព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm