មន្រ្តីជាន់ខ្ពស់ CDC លាតត្រដាងអំពីបរិយាកាសវិនិយោគនៅកម្ពុជា ជូនដល់វិនិយោគបរទេស

2025/09/09 11:13:39 pm        164

ខេត្តហ្វូជៀន៖ ឯកឧត្តម ស៊ុន ចាន់ថុល បានលាតត្រដាងអំពីបរិយាកាសនៅកម្ពុជា ក្នុងវេទិកាវិនិយោគពេលអនាគត (FIC) ជូនដល់ វិនិយោគិនចិន និងវិនិយោគិននៃបណ្ដាប្រទេសផ្សេងៗទៀត ដែលស្វែងរកឱកាសវិនិយោគ ខណៈដែលវិស័យឧស្សាហកម្ម ហេដ្ឋា- រចនាសម្ព័ន្ធ ភស្តុភារកម្ម ថាមពលបៃតង និងឌីជីថល គឺជាវិស័យមានអាទិភាពដែលវិនិយោគិនអាចសម្រេចបាន។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥  បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងវេទិកាវិនិយោគពេលអនាគត (FIC) ដែលរៀបចំដោយអង្គការសហប្រជាជាតិ ស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ក្នុងភាពជាដៃគូជាមួយពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (CIFIT) ក្នុងឱកាស នោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលចិន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំវេទិកា ដ៏មានសារៈសំខាន់នេះឡើង។ វេទិកានេះបានប្រមូលផ្ដុំដោយថ្នាក់ដឹកនាំ ពីប្រទេសជាច្រើនជុំវិញពិភពលោក វិនិយោគិន និងអ្នកច្នៃ ប្រឌិតជាច្រើនរូប ដើម្បីផ្លាស់ប្តូរទៅវិញទៅនូវការវិនិយោគ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា និងក៏ជាវេទិកាបានបង្ហាញឱ្យឃើញ អំពីសារៈ សំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការជំរុញកំណើនប្រកបដោយចីរភាព។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ថ្លែងបន្តថា ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ផ្តោតលើបញ្ចកោណចំនួន៥ រួមមាន ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជននិងការងារ ការអភិវឌ្ឍ ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល ។

បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនមក កម្ពុជា ដោយហេតុថា កម្ពុជាបានផ្តល់ឱកាសវិនិយោគជាច្រើន ដោយផ្អែកលើសក្ដានុពលដែលអាចផ្ដល់ជូន។ សក្ដានុពលទាំងនោះ មានជាអាទិ៍ ទីតាំងយុទ្ធសាស្ត្រចំបេះដូងនៃតំបន់អាស៊ាន តភ្ជាប់ខ្វាត់ខ្វែងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កំពង់ផែ និងផ្លូវអាកាស, បរិយាកាសវិនិយោគបើកចំហ និងប្រកួតប្រជែង, កម្លាំងពលកម្មវ័យក្មេង និងប្រកបដោយថាមវន្ត, ទីផ្សារទូលំទូលាយ តាមរយៈ សមាជិកភាពនៃអាស៊ាន អង្គការពាណិជ្ជកម្មពិភពលោក និងក្របខណ្ឌនានាផ្សេងទៀត, ពិសេសមានរដ្ឋាភិបាលគាំទ្រដល់ភាពរីកលូត លាស់របស់វិនិយោគិន។ ជាមួយគ្នានេះដែរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់ (RCEP) កំពុងធ្វើឱ្យស៊ីជម្រៅលើការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        37
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        33
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm