ក្រុមហ៊ុន​សាងសង់​ភូមិ​កីឡា​អះអាង​ជាថ្មី​នឹង​សាងសង់​ឲ្យ​រួច​មុន​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣

2022/01/26 04:55:14 pm        194

​ស៊ី​ហ្គេម៖ តំណាង​ក្រុមហ៊ុន WorldBridge Sport Village ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធ​សាងសង់​ភូមិ​កីឡា ក្នុង​បរិវេន​ពហុ​កីឡដ្ឋានជាតិ​មរតក​តេ​ជោបានធ្វើ​ការអះអាង​ជាថ្មី ដោយ​សន្យា​នឹង​ព​ន្លឿ​ន​ការសាងសង់​ឲ្យ​រួចរាល់​មុន​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ដើម្បី​ស្វាគមន៍​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ក្នុង​តំបន់ដែល​នឹង​មក​ចូលរួម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជានេះ។​

​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ CAMSOC កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ ម្សិលមិញ។​ ​ឯកឧត្តម​អគ្គលេខាធិការ​បាន​មានប្រសាសន៍ថា ពាក់ព័ន្ធ​នឹង​ដំណើរការ​សាងសង់​ភូមិ​កីឡានៅតែ​ជា​ចំណុចក្ដៅ និង​ជា​យុទ្ធសាស្ដ្រ​របស់​កម្ពុជា​ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ព្រោះ​បើ​មាន​ភូមិ​កីឡា កម្ពុជា​នឹងត្រូវ​កាត់បន្ថយ​ការចំណាយ​ច្រើន ហើយ​ស្របតាម​ស្ដង់ដារ​ថែមទៀត។ តាមរយៈ​នេះក្រុមហ៊ុន​សាងសង់​បាន​ប្ដេជ្ញា​នឹងធ្វើ​ឲ្យ​រួច​ទាន់ពេលវេលា ទោះបី​គម្រោង​ប្រគល់​សមិទ្ធផល​នេះត្រូវបាន​ពន្យា​ពេលដល់​ដើមខែ​កុម្ភៈ ឆ្នាំ​២០២៣ ក៏ដោយ។​

​គួរ​ដឹងថា ភូមិ​កីឡាគឺជា​ផ្នែក​មួយនៃ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កំពុងដំណើរការ​សាងសង់​យ៉ាង​មមាញឹក​លើ​ផ្ទៃដី​ប្រមាណ ៨ហិច​តាដែល​សាងសង់​ជា​បន្ទប់ និង​ខុន​ដូ​សរុប​ជាង ១,៧០០​បន្ទប់ បំពាក់​ដោយ​គ្រឿង​បរិក្ខា​ទំនើបៗនឹងត្រូវ​បញ្ចប់​នា​ដើមឆ្នាំ​២០២៣ ហើយ​ភូមិ​កីឡា​នេះអាច​បម្រើ​ឲ្យ​ការ​ស្នាក់នៅ​របស់​ប្រតិភូ អត្ត​ព​លិ​ក មន្ត្រី​បច្ចេកទេសប្រមាណ ១​ម៉ឺន​នាក់អំឡុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា និង​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៩ ឆ្នាំ​២០២៣ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm