កយកាកម្ពុជា បានរៀបចំបទបង្ហាញដល់មន្ត្រីរាជការកម្ពុជា មុនចេញដំណើរទៅចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសកូរ៉េ

2025/09/10 12:16:37 am        151

ភ្នំពេញ ៖ ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់កិច្ចការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា នៅពេលដែលការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា បានរៀបចំកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការ។ មន្ត្រីដែលត្រូវបានជ្រើសរើសពីក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលចំនួនពីរ នៅសាធារណរដ្ឋកូរ៉េ។

ក្រុមទីមួយ មានអ្នកចូលរួមចំនួន ១៥រូប តំណាងឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលនឹងចូលរួមក្នុងកម្មវិធី "ការកសាងសមត្ថភាពលើការឆ្លើយតបគ្រោះមហន្តរាយ និងសេវាវេជ្ជសាស្ត្របន្ទាន់នៅកម្ពុជា" ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីកម្មសិក្សា ដើម្បីសុវត្ថិភាពរបស់កម្ពុជា តាមរយៈការសិក្សាស្វែងយល់ពីប្រព័ន្ធកម្រិតខ្ពស់របស់កូរ៉េខាងត្បូង សម្រាប់ការពារគ្រោះមហន្តរាយ និងគ្រោះអាសន្ន ការពន្លត់អគ្គិភ័យ និងប្រតិបត្តិការជួយសង្គ្រោះនានា។

ក្រុមបន្ទាប់ មានមន្ត្រីពីររូប មកពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចូលរួមកម្មវិធីបណ្តុះបណ្តាលអំពី "ការកសាងសមត្ថភាពលើហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍លើសហគ្រាសធុនតូច និងមធ្យម" ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ វគ្គសិក្សាឯកទេសនេះ ត្រូវបានរៀបចំឡើងដើម្បីបង្កើនការយល់ដឹងបន្ថែមដល់កម្មសិក្សាជាមួយ នឹងយុទ្ធសាស្រ្តប្រកបដោយនវានុវត្តន៍ ដើម្បីជំរុញហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដោយផ្តោតជាពិសេសលើហិរញ្ញប្បទានបៃតង ដំណោះស្រាយឌីជីថល និងការគាំទ្រដល់សហគ្រាសចាប់ផ្ដើមអាជីវកម្ម។ ក្នុងអំឡុងពេលនៃការតម្រង់ទិសនេះ ក្រសួងមហាផ្ទៃ និងសាជីវកម្មធានាឥណទានកម្ពុជា ក៏បានធ្វើបទបង្ហាញអំពីស្ថានភាពបច្ចុប្បន្ន នៃវិស័យរៀងៗខ្លួននៅក្នុងប្រទេសកម្ពុជាផងដែរ។ 

លោកស្រី LEE Sejin នាយករងការិយាល័យកយកា (KOICA) ប្រចាំប្រទេសកម្ពុជា លើកឡើងថា កម្មវិធីបណ្តុះបណ្តាលនេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរបស់ កយកា ជាមួយក្រសួងនានា។ KOICA ប្តេជ្ញាគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា ដំណាក់កាលទីមួយ តាមរយៈការជំរុញការអភិវឌ្ឍធនធានមនុស្សលើវិស័យសំខាន់ៗដូចជា សុខាភិបាល ការអប់រំ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ ការតម្រង់ទិសនេះបានផ្តល់នូវទិដ្ឋភាពទូទៅដ៏ទូលំទូលាយនៃបេសកកម្មរបស់កយកា (KOICA) នៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងគោលការណ៍ណែនាំកម្មវិធីសំខាន់ៗ និងគន្លឹះជាក់ស្តែងសម្រាប់ការស្នាក់នៅរបស់ពួកគេនៅក្នុងប្រទេសកូរ៉េ។ កម្មសិក្សា ក៏បានស្វែងយល់អំពីឱកាសចូលរួមក្រោយពេលបណ្តុះបណ្តាល តាមរយៈសមាគមនិស្សិតកម្ពុជា-កូរ៉េ (CAMKAA) និងបានចូលរួមក្នុងវគ្គដ៏សំខាន់មួយស្តីពីក្រមសីលធម៌ ដែលសង្កត់ធ្ងន់លើសេចក្តីថ្លៃថ្នូរ និងការទប់ស្កាត់ការបៀតបៀនផ្លូវភេទ៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm