ប្រជាពលរដ្ឋនៅស្រុកកោះធំ ថ្លែងនូវការសប្បាយចិត្ត ទទួលបានផ្លូវបេតុងជាសមិទ្ធផលថ្មីក្នុងមូលដ្ឋាន

2025/09/10 12:45:45 am        123

កណ្ដាល ៖ ប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្តាល បានសម្តែងនូវការសប្បាយចិត្តយ៉ាងខ្លាំង ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលបានជំរុញអភិវឌ្ឍន៍ផ្លូវក្រាលបេតុង ដែលជាសមិទ្ធផលថ្មីនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ជំរុញហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឲ្យកាន់ តែរឹងមាំ គាំទ្រដល់ការរស់នៅកាន់តែប្រសើរ។

​ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ នៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាល បេតុងចំនួន ១ខ្សែ ប្រវែង ១ ៦៦០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ស្ថិតនៅភូមិល្វាទោង ទៅភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្ត កណ្តាល នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ, ក្នុងនោះប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ បានសម្តែងនូវការសប្បាយរីករាយ និងថ្លែងនូវការដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, ដោយសម្តេចបានជំរុញអភិវឌ្ឍន៍ប្រទេសជាតិសម្រេចបានសមិទ្ធផល ផ្លែផ្កាជាទីមោទនៈ, ដែលប្រការទាំងនេះគឺជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, គិតមកដល់បច្ចុប្បន្នសមិទ្ធផលជាច្រើន បាននិងកំពុងកើតឡើងជាបន្តបន្ទាប់ ជាក់ស្តែងនៅក្នុងមូលដ្ឋានខាងលើនេះ ជាដើម ដែលនេះជាការចូលរួមចំណែកដ៏សំខាន់គាំទ្រដល់ការរស់នៅរបស់ពួគគាត់កាន់តែប្រសើរ។

ជុំវិញគម្រោងផ្លូវនេះ, ឧត្តមសេនីយ៍ទោ ផាន់ ជីវ័ន្ត អនុប្រធាននាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និង ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ថ្លែងឱ្យដឹងថា បន្ទាប់ពីទទួលបានគោលការណ៍ឯកភាព ពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរួចមក នាយកដ្ឋានបានអនុវត្តការងារស្ថាបនាផ្លូវខាងលើនេះភ្លាម ព្រោះការងារស្ថាបនាផ្លូវនៅតាមមូលដ្ឋានពិតជាមានសារៈ សំខាន់ណាស់ សម្រាប់ធ្វើដំណើរ និងបង្កើតបរិយាកាសដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

 ឯកឧត្តម សាន វិសាល បានកោតសរសើរដល់នាយកដ្ឋានស្ថាបនា និងវិស្វកម្ម ដែលបានខិតខំប្រឹងប្រែងលើការងារស្ថាបនា និងបានសំណូមពរជំរុញការស្ថាបនាឱ្យបានចប់សព្វគ្រប់ទៅតាមផែនការ ឬមុនផែនការ ជាផ្លូវប្រកបដោយគុណភាព ផ្តល់ទំនុកចិត្ត និងជាជាប្រយោជន៍យូរអង្វែង ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានផ្លូវល្អធ្វើដំណើរ ជាក់ស្តែងផ្លូវជនបទមួយខ្សែនេះមិនត្រឹមសម្រាប់ ការធ្វើដំណើរប៉ុណ្ណោះទេ គឺជួយសម្រួលដល់ការធ្វើកសិកម្ម តាមរយៈការដឹកជញ្ជូនសម្ភារៈកសិកម្ម ផលិតកម្មបម្រើក្នុងវិស័យកសិកម្ម និងការដឹកជញ្ជូនកសិផលផ្សេងៗជាដើម ព្រោះប្រជាជននៅទីនោះភាគច្រើនគឺប្រកបរបរធ្វើចម្ការ និងធ្វើស្រែ។ 

ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា តាមរយៈការអភិវឌ្ឍផ្លូវខាងលើនេះ ក៏ជាការលើកកម្ពស់ផលិតភាពដល់កសិករ ជំរុញដល់ ការធ្វើកសិកម្មឱ្យកាន់តែប្រសើរ សំដៅចូលរួមជាមួយរាជរដ្ឋាភិបាល ពង្រឹងដល់ការផ្គត់ផ្គង់សន្តិសុខស្បៀង និងជំរុញដល់ទីផ្សារនាំ ចេញរបស់កម្ពុជាផងដែរ៕

អត្ថបទ៖សុនរ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm