UN ស្វែងរកទឹកប្រាក់ជិត ១៤០លានដុល្លារ ដើម្បីជួយជនរងគ្រោះដោយសាររញ្ជួយដី នៅអាហ្វហ្គានីស្ថាន

2025/09/10 02:14:56 am        63

អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារ (ទី៩ ខែកញ្ញា) នេះ បានឲ្យដឹងថា ខ្លួនកំពុងស្វែងរកទឹកប្រាក់ ១៣៩,៦លានដុល្លារ ដើម្បីជួយមនុស្សកន្លះលាននាក់រងគ្រោះដោយសាររញ្ជួយដីដែលបានវាយប្រហារភាគខាងកើតអាហ្វហ្គានីស្ថាន ហើយស្ថាប័នអន្តរជាតិមួយនេះ បានជំរុញឲ្យម្ចាស់ជំនួយនានាទុកដោយឡែកសិននូវក្ដីបារម្ភ អំពីអាជ្ញាធរតាលីបង់។

គួរបញ្ជាក់ថា រញ្ជួយដីដ៏អាក្រក់បំផុតនៅអាហ្វហ្គានីស្ថានជាលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ ដែលបានកើតមាននៅយប់ថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា បានឆក់យកជីវិតមនុស្សជាង ២.២០០នាក់ ហើយត្រូវបានបន្តដោយរលករញ្ជួយដ៏ខ្លាំងជាបន្តបន្ទាប់។ គ្រោះធម្មជាតិនេះបានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់គ្មានផ្ទះសម្បែង ដោយអ្នកខ្លះភ័យបារម្ភពីការមានបំណាក់ដីបន្ថែមទៀត។

លោក Indrika Ratwatte អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់ UN ប្រចាំប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា សីតុណ្ហភាពត្រជាក់ដែលនឹងចូលមកដល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ នឹងមានន័យថា ស្ថានភាពកាន់តែលំបាកឡើងៗ សម្រាប់អ្នកនៅរស់រានមានជីវិត នៅតាមតំបន់ភ្នំដាច់ស្រយាល។

នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Ratwatte បានប្រាប់សន្និសីទសារព័ត៌មានថា៖ «នេះគឺជាពេលមួយ ដែលសហគមន៍អន្តរជាតិត្រូវតែបង្កើនកិច្ចប្រឹងប្រែង និងបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនដែលបានស៊ូទ្រាំនឹងការរងទុក្ខយ៉ាងច្រើនរួចទៅហើយ»។ លោកបានបន្ថែមថា៖ «ពេលនេះជីវិតរបស់ពួកគេ កំពុងប្រឈមនឹងហានិភ័យ។ ២ ឬ ៣សប្តាហ៍ទៀត សីតុណ្ហភាពរដូវរងា នឹងចូលមកដល់ ដូច្នេះ សហគមន៍នៅតំបន់ភ្នំខ្ពស់ៗ នឹងកាន់តែលំបាក»៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        1
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        1
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm