ប្រធានាធិបតី៖ រុស្សីកំពុងប្រឹងប្រែង «មានឥទ្ធិពល» លើម៉ុលដាវី អំឡុងការបោះឆ្នោតដ៏សំខាន់

2025/09/10 02:54:59 am        96


ប្រធានាធិបតីម៉ុលដាវី លោកស្រី Maia Sandu នៅថ្ងៃអង្គារ (ទី៩ ខែកញ្ញា) នេះ បានប្រាប់សមាជិកសភាអឺរ៉ុបថា រុស្ស៊ីកំពុងប្រើប្រាស់ការជ្រៀតជ្រែក «គ្មានដែនកំណត់« ដើម្បីព្យាយាមអូសប្រទេសរបស់លោកស្រីឲ្យត្រលប់ទៅស្ថិតក្រោមឥទ្ធិពលរបស់ខ្លួន អំឡុងពេលមានការបោះឆ្នោតសភាសំខាន់ៗ ក្នុងខែនេះ។

ក្នុងសុន្ទរកថានៅឯសភាអឺរ៉ុប នាទីក្រុង Strasbourg ប្រទេសបារាំង លោកស្រី Sandu បាននិយាយថា៖ «នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ប្រទេសម៉ុលដាវី នឹងរៀបចំការបោះឆ្នោតដ៏មានសារៈសំខាន់បំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស»។

លោកស្រីបានបន្តថា៖ «បច្ចុប្បន្ននេះ យើងប្រឈមជាមួយសង្រ្គាមកូនកាត់គ្មានដែនកំណត់ ជាទំហំដែលមិនធ្លាប់បានឃើញ មុនពេលមានការលុកលុយទាំងស្រុងលើអ៊ុយក្រែន។ គោលដៅរបស់វិមានក្រឹមឡាំង គឺច្បាស់លាស់ ពោលគឺដើម្បីមានឥទ្ធិពលលើម៉ុលដាវី តាមរយៈសន្លឹកឆ្នោត ដើម្បីប្រើវាប្រឆាំងនឹងអ៊ុយក្រែន និងដើម្បីប្រែក្លាយយើងទៅជាកន្លែងចាប់ផ្តើមការវាយប្រហារកូនកាត់នៅក្នុងសហភាពអឺរ៉ុប»។

គួរបញ្ជាក់ថា លោកស្រី Sandu និងសម្ព័ន្ធមិត្តអ៊ឺរ៉ុបរបស់លោកស្រី បានចោទប្រកាន់ទីក្រុងមូស្គូម្តងហើយម្តងទៀតថា បានប៉ុនប៉ងធ្វើឲ្យមានអស្ថិរភាពដល់អតីតសាធារណរដ្ឋសូវៀតមានប្រជាជនចំនួន ២,៦លាននាក់ ជាប្រទេសដែលស្ថិតនៅចន្លោះអ៊ុយក្រែនដែលហែកហួរដោយសង្រ្គាម និងសហភាពអឺរ៉ុប និងសមាជិករបស់អង្គការណាតូ គឺរ៉ូម៉ានី។

ក្នុងនាមជាអ្នករិះគន់ឥតសំចៃលើរុស្ស៊ី ជាពិសេសចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយលើអ៊ុយក្រែននៅឆ្នាំ២០២២ លោកស្រី Sandu បានដឹកនាំប្រទេសម៉ុលដាវីឆ្ពោះទៅកាន់កិច្ចពិភាក្សាផ្លូវការពីសមាជិកភាពសហភាពអឺរ៉ុប ដែលបានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        150
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        189
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm