រដ្ឋមន្ត្រីសុខាភិបាល ជំរុញមន្រ្តីរំលឹកដល់សហភាតរៈ កំពុងបម្រើសេវាសុខាភិបាល ក្នុងវិស័យឯកជន ឱ្យចូលរួមជាមួយសេវាសាធារណៈ ក្នុងការលើកកំពស់គុណភាពសេវាថែទាំ និងព្យាបាលឱ្យបានជាប្រយោជន៍ច្រើនបំផុតដល់ប្រជាជនកម្ពុជា

2025/09/10 03:05:26 am        175

ភ្នំពេញ ៖ នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ និងលទ្ធិសម្ភារៈនិយមវិចារវិទ្យា ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣,២៤២នាក់។

​ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលេចនូវភាពចាំបាច់នៃការទទួលខុសត្រូវខ្ពស់របស់សេវាឯកជន ដើម្បីធ្វើជាដៃគូរជាមួយសេវាសាធារណៈ ក្នុងការលើកកំពស់គុណភាពសេវាថែទាំ និងព្យាបាលជូនប្រជាជន និងសំដៅទៅលើការបង្កើនភាពទាក់ទាញរបស់សេវាសុខភាពរបស់កម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានបន្តលើកយកចំនុចគន្លឺះ២បន្ថែមទៀត នៅក្នុងចំនុចគន្លឹះទាំង៨ ដែលអ្នកដឹកនាំម្នាក់ៗត្រូវបំពេញ ដើម្បីក្លាយទៅជាអ្នកដឹកនាំស្ថិតនៅក្នុងភាពសកម្ម (a leader needs to be in action)។ ចំនុចគន្លឹះបន្ថែមទាំង២ រួមមាន៖ (១)អ្នកដឹកនាំជាអ្នកមានទំនាក់ទំនងយ៉ាងល្អ(good communicator)(២)អ្នកដឹកនាំត្រូវជាអ្នកចរចារ/អ្នកសម្របសម្រួលយ៉ាងល្អ (good negotiator) ដែលជាអ្នកមានសមត្ថភាពសម្របសម្រួលក្នុងក្របខណ្ឌត្រឹមត្រូវ និងប្រកបដោយជំហរច្បាស់លាស់ ក្នុងការចរចារ ដើម្បីផលប្រយោជន៍របស់វិស័យ អង្គភាព ឬប្រជាជន។ ក្រៅពីចំនុចគន្លឺះលើភាពជាអ្នកដឹកនាំទាំងពីរខាងលើនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រី្ត បានបន្តលើកយកទ្រឺស្តី នៃការយល់ដឹងរបស់មនុស្សតាមលទ្ធិសំភារៈនិយមវិចារវិទ្យា ដោយធ្វើការបង្ហាញពី(១)សកម្មភាពរបស់មនុស្សក្នុងការកែប្រែសង្គម និងធម្មជាតិដែលបណ្តាលអោយមានវិវិត្តន៍នៃការយល់ដឹង និង (២)ទ្រឹស្តីដែលថាចំណេះដឹងរបស់មនុស្សជាតិគ្មានដែនកំណត់ ដែលនេះជាមូលដ្ឋានឱ្យមនុស្សលោក បន្តរកឃើញនូវការរកឃើញថ្មីៗ ដើម្បីបម្រើផលប្រយោជន៍ឱ្យមនុស្សលោក។

ជាចុងបញ្ចប់ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះមានបទបង្ហាញចំនួន២ផ្តោតលើការកាត់បន្ថយការឆ្លងរោគ គឺបទបង្ហាញមកពីមន្ទីរពេទ្យបង្អែកពញាឮ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្តាល និងមកពីមន្ទីរពេទ្យបង្អែកបាទី នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        134
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        115
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm