សេចក្តីព្រាងរបាយការណ៍ យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គ្រោងដាក់ជូន ទីស្តីការគណៈរដ្ឋមន្ត្រី នាពេលឆាប់ខាងមុខ

2025/09/10 03:20:53 am        108

សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី១ឆ្នាំ២០២៥ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំឡើង និងគ្រោងដាក់ជូនទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងបន្តតាមនីតិវិធី នាពេលឆាប់ៗខាងមុខ។

ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា(គ.វ.ក) និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការងារ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(គ.ស.រ.ជ) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យពិភាក្សាលើ សេចក្តីព្រាងរបាយការណ៍ ស្តីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ 

ក្រោយពីបានស្តាប់នូវបទបង្ហាញដែលធ្វើដោយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស និងការចូលរួមពិភាក្សាយ៉ាងផុលផុស កិច្ចប្រជុំបានសម្តែងនូវការវាយតម្លៃខ្ពស់ និងឯកភាពទាំងស្រុងទៅលើខ្លឹមសារ នៃសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី១ឆ្នាំ២០២៥ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំឡើង និងគ្រោងដាក់ជូនទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងបន្តតាមនីតិវិធី នាពេលឆាប់ៗខាងមុខ ឈានទៅដល់ការគោរពរាយការណ៍ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ៖ ១. ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ ជាលើកចុងក្រោយ មុនស្នើសុំគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក.អ.ក. ក្នុងការដាក់សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនេះ ជូនទីស្តីការគណៈរដ្ឋមន្រ្តីនាពេលឆាប់ៗ ខាងមុខ និង ២. ចែករម្លែកព័ត៌មានអំពីកិច្ចសហការជាមួយ CAPREDក្នុងការពន្លឿនការរៀបចំ និងដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំស្តីពីស្តង់ដានីតិវិធី ប្រតិបត្តិ (SOP) នៃការរៀបចំនិងប្រព្រឹត្តទៅនៃយន្តការវេទិកា G-PSF, ការពន្លឿនការរៀបចំថ្នាលគ្រប់គ្រងព័ត៌មានវិទ្យា(Management Information System-MIS)ដែលអនុញ្ញាតឱ្យក្រសួងស្ថាប័នអាចរាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន, និងពន្លឿនការបង្កើតគេហទំព័រសម្រាប់យន្តការ G-PSF។ 

គួររំលឹកថា ក្នុងការធានាបាននូវវឌ្ឍនភាពជាប្រចាំ ប្រសិទ្ធភាព និងសង្គតិភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ ព្រមទាំងការដោះស្រាយបញ្ហាជូនវិស័យឯកជន រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការតាមដាន និងវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តវិធានការ។ ចាប់តាំងពីការប្រគល់ភារកិច្ច របាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុង G-PSF លើកទី១៩ ចំនួន ២លើកត្រូវបានរៀបចំនិងទទួលការឯកភាពពីគណៈរដ្ឋមន្រ្តី ហើយដែលរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី២ ឆ្នាំ២០២៤ បានទទួលការឯកភាពពីគណៈរដ្ឋមន្រ្តីក្នុងសម័យប្រជុំពេញអង្គ កាលពីថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៥ កន្លងទៅ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ រៀបចំនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឧកញ៉ាបណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាអនុប្រធានចំពោះកិច្ចសម្រាប់អនុវត្តសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាសមាជិក គ.ស.រ.ជ., អ្នកជំនាញនៃកម្មវិធី CAPRED និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូប៕


អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        81
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        139
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        252

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm