សេ​ណេ​ហ្កា​ល់ និង​ម៉ា​រ៉ុ​ក​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ Africa Cup of Nations

2022/01/26 05:56:58 pm        68

​បាល់ទាត់៖ ​ក្រុម​ជើងឯក​រង​បាល់ទាត់​ទ្វីបអាហ្វ្រិក​ ២​សម័យ​សេ​ណេ​ហ្កា​ល់បាន​បន្តដំណើរ​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​ហើយ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ទ្វីបអាហ្វ្រិក Africa Cup of Nations ដែល​ធ្វើ​នៅ​ទឹក​ដីកា​មេ​រូ​ន​ក្រោយ​យកឈ្នះ​កាប់​វែ​រ ២-០​។ ​​ក្រុម​កាប់​វែ​រ​ចាប់ផ្តើម​បានតែ ២១នាទី​ក៏​បាត់បង់​កីឡាករ​ម្នាក់​ដោយ​ខ្សែបម្រើ Patrick Andrade ទទួល​បាន​កាត​ក្រហម​បណ្តេញ​ចេញពី​ការប្រកួត​។

​ឈានដល់​វគ្គ​ទី២ កាប់​វែ​រ​កាន់តែ​យ៉ាប់​ក្រោយ​អ្នកចាំទី Evora Dias ទទួលបាន​កាត​ក្រហម​មួយទៀត​ក្រោយ​ប៉ះទង្គិច​ក្បាល​ខ្លាំង​ជាមួយ Sadio Mane​។ ​ក្រោយ​មក​ខ្សែប្រយុទ្ធ Liverpool រូបនេះ​ក៏​រកបាន​គ្រាប់​នាំមុខ​បានសំរេច​ឱ្យ​សេណា​ហ្កា​ល់​នៅ​នាទី​ទី៦៣ មុនពេល​ដែល Bamba Dieng សំរេច​គ្រាប់​ធានា​ជ័យជំនះ​នៅ​នាទី​ទី៩០+៣​។ ​​ជុំ​បន្ត​សេ​ណេ​ហ្កា​ល់​ដែល​មិនទាន់​ស្គាល់​ពាន Africa Cup of Nations នៅ​ឡើយ​នោះ​នឹង​ជួប​ជាមួយ​ម៉ាលី រឺ​អេក្វាទ័រ​ហ្គី​ណេ​ដែល​ជួបគ្នា​យប់​នេះ​។

​​ចំណែក​មួយគូ​ទៀត​យប់មិញ​ដែរ​ក្រុម​ជើងឯក​ឆ្នាំ១៩៧៦ ម៉ា​រ៉ុ​កបាន​ឈានឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​ហើយ​ក្រោយ​យកឈ្នះ​ម៉ាឡាវី ២-១​។ ​ខ្សែប្រយុទ្ធ​ក្រុម Orlando Pirated, Gabadinho Mhango ជា​អ្នកបើក​ការនាំ​មុខ​ឱ្យ​ម៉ាឡាវី​មុន​តាំងពី​នាទី​ទី៧​។ ​​យ៉ាងណាក្តី​ហៀបនឹង​ចប់​វគ្គ​ទី១ ទៅហើយ​ពោលគឺ​នាទី​ទី៤៥+២ ម៉ា​រ៉ុ​ក​ក៏​តាម​ស្មើ​វិញ​ដោយ Youssef En-Nesyri​។ ​​ឈានចូល​វគ្គ​ទី២ ខ្សែការពារ Paris Saint Germain, Achraf Hakimi ជា​អ្នកសំរេច​គ្រាប់​ជ័យជំនះ​ឱ្យ​ម៉ា​រ៉ុ​ក​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​ដោយ​នឹងត្រូវ​ជួប​ជាមួយ​អេ​ហ្ស៊ី​ប រឺ​កូ​ឌី​វ័រ​ដែល​ជួបគ្នា​យប់​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm