មេដឹកនាំពិភពលោកថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល លើមេដឹកនាំក្រុមហាម៉ាសនៅទីក្រុង Doha ប្រទេសកាតា

2025/09/10 04:39:21 pm        179

ការវាយប្រហាររបស់អ៊ីស្រាអែលនៅរដ្ឋធានី Doha របស់ប្រទេសកាតា សំដៅទៅលើក្រុមមន្ត្រីក្រុមហាម៉ាស បានទាក់ទាញការថ្កោលទោសភ្លាមៗពីទូទាំងតំបន់ និងប្រទេសជាច្រើនលើពិភពលោក ដោយប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានហៅថាជាការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសកាតា។

ក្រសួងការបរទេសកាតាបានថ្កោលទោស ដ៏ខ្លាំងបំផុតចំពោះការវាយប្រហាររបស់អ៊ីស្រាអែលដ៏កំសាកនៅក្នុងទឹកដីរបស់ខ្លួន។លោក Trump និយាយថា ការសម្រេចចិត្តវាយប្រហារលើកាតា ពីសំណាក់លោក Netanyahu មិនទាន់ទងនឹងសហរដ្ឋអាមេរិកឡើយ។ 

ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីតនិយាយថា ប្រទេសនេះ ថ្កោលទោស និងរិះគន់ក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុតចំពោះការឈ្លានពានរបស់អ៊ីស្រាអែលដ៏ឃោរឃៅ និងការរំលោភអធិបតេយ្យភាពនៃរដ្ឋជាបងប្អូននៃប្រទេសកាតា ដោយបន្ថែមថាខ្លួនបញ្ជាក់ពីសាមគ្គីភាពពេញលេញ។ 

ក្រសួងការបរទេសទួគីបានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើកាតាដោយនិយាយថាទង្វើនេះបង្ហាញថាអ៊ីស្រាអែលមិនចាប់អារម្មណ៍លើកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមនៅហ្កាហ្សាទេ។អេមីរ៉ាតអារ៉ាប់រួម ក៏បានសម្តែងការគាំទ្រចំពោះទីក្រុង Doha ផងដែរ ដោយថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលថាជាអំពើក្បត់ ។  

ប្រទេសគុយវ៉ែតបានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈក្រសួងការបរទេសរបស់ខ្លួនថ្កោលទោសយ៉ាងខ្លាំងចំពោះអ្វីដែលខ្លួនបានហៅថាជាការឈ្លានពានដ៏ឃោរឃៅប្រឆាំងនឹងរដ្ឋកាតាដោយកងកម្លាំងអ៊ីស្រាអែលដ៏អយុត្តិធម៌។

មាននៅប្រជាជាច្រើនទៀត ដូចជា ហ្ស៊កដានី អ៊ីរ៉ង់ អ៊ីរ៉ាក ប៉ាឡេស្ទីន ក្រុមចលនាហ៊ួទីនៅយ៉េមែន ម៉ាល់ឌីវ អង់គ្លេស បារាំង ប៉ាគីស្ថាន លីបង់ ម៉ារ៉ុក ស៊ីរី ស៊ូដង់ អេហ្ស៊ីប ក្រុមប្រឹក្សាប្រតិបត្តិការឈូងសមុទ្រ អ៊ូម៉ង់ កាហ្សាក់ស្ថាន អេស្ប៉ាញ លីប៊ី អ៊ីតាលី អាល្លឺម៉ង់ និងសហភាពអឺរ៉ុបជាដើម៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        204
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        244
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm