ប្រធានធនាគារ CEXIM សន្យាជួយជំរុញវិនិយោគិនចិន ពិនិត្យលទ្ធភាព​មកបណ្ដាក់​ទុន​នៅ​កម្ពុជា

2025/09/10 05:10:12 pm        301

ប្រធានធនាគារ CEXIM សន្យានឹងជំរុញបន្ថែម ដល់វិនិយោគិនចិន ពិនិត្យ​លទ្ធភាព​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា ស្របតាម ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំទាំងពីរ និងការសម្រេចថ្មីៗនេះ នៅក្នុង​កិច្ច​ប្រជុំ​អង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នឹងបន្តជំរុញដល់ ក្រុមហ៊ុនចិន​ដែល​ទទួល​បាន​គម្រោង​វិនិយោគ​រួចរាល់ បន្តអនុវត្តឱ្យបានលទ្ធផលល្អប្រសើរ។

លោក ឈិន ហួយអ៊ី (Chen Huaiyu) ប្រធានធនាគារនាំចេញ-នាំចូលចិន (CEXIM) នៅខេត្ត​ហ្វូជៀន សាធារណរដ្ឋប្រជា មានិតចិន ក្នុង​ជំនួប​ពិភាក្សា​អំពី​ការ​វិនិយោគរ​បស់​ក្រុម​ហ៊ុន​ចិន​នៅ​កម្ពុជា ជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ, លោកថ្លែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះសុន្ទរកថាគន្លឹះរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ថ្លែងក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់​ការ​ផ្លាស់ប្តូ​រកិច្ចសហប្រតិបត្តិការវិនិយោគ អន្តរជាតិ ពិសេសកម្ពុជា​បាន​បង្ហាញ​ឧទាហរណ៍​ជាក់​ស្ដែង អំពីភាពរីកចម្រើនតាមរយៈគំនិតផ្ដួចផ្ដើមនេះ។ សុន្ទរកថាគន្លឹះនេះបាន ជួយពង្រឹង​ទំនុក​ចិត្ត​ដល់​ការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជា និងចំពោះធនាគារ CEXIM ផងដែរ។

លោក ឈិន ហួយអ៊ី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ និងការវិនិយោគនានាដែលធនាគារ CEXIM បានគាំទ្រដល់ វិនិយោគិនចិន ដើម្បីបណ្ដាក់ទុនវិនិយោគនៅកម្ពុជាមានជាអាទិ៍ គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោជាដើម។ ក្នុងនាមជាប្រធានធនាគារ លោកក៏បានសន្យានឹង​ជំរុ​ញ​បន្ថែម​ទៀត​ ឱ្យវិនិយោគិនចិនពិនិត្យលទ្ធភាពមកបណ្ដាក់ទុននៅកម្ពុជា ស្របតាមចក្ខុវិស័យរបស់ថ្នាក់ ដឹក​នាំ​ទាំងពីរ និងការសម្រេចថ្មីៗនេះ នៅក្នុងកិច្ចប្រជុំអង្គការកិច្ចសហប្រតិបត្តិការ សៀងហៃបូក (SCO Plus 2025)។ បន្ថែមពីនេះ លោកក៏នឹងជំរុញឱ្យក្រុមហ៊ុនចិន ដែលទទួលបា​ន​គម្រោង​វិនិយោគ​រួច​រាល់ បន្តអនុវត្តឱ្យបានលទ្ធផលល្អប្រសើរ ស្របតាមផែនការ ដែលបានកំណត់។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​ក្រសួង​ពាណិជ្ជកម្មចិន, ធនាគារ CEXIM, គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន (NDRC), និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA) ចំពោះការ​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍របស់កម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ជាការពិតក្នុងគម្រោងអភិវឌ្ឍន៍ ផ្លូវជាតិប្រវែងប្រមាណជាង ៣០០០ គីឡូម៉ែត្រ និងស្ពានធំ​ៗ​ចំនួន១៦ ដែលបានលើកឡើងក្នុងសុន្ទរកថា ក៏មានការគាំទ្រពីធនាគារ CEXIM ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពថ្មីៗ និងផែនការបន្ទាប់ ចំពោះ​គម្រោង​ព្រែក​ជីក​ហ្វូណនតេជោ និង ភាពរីកចម្រើនរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែល​ជា​និច្ច​កាល​ឯកឧត្តម តែងលើកទឹកចិត្ត ឱ្យវិនិយោគិនចិនទៅបណ្ដាក់ ទុនវិនិយោគនៅទីនោះ។ ថ្មីៗ​នេះ​ឯ​កឧត្តមក៏បានជំរុញឱ្យក្រុមហ៊ុន BYD វិនិយោគ បង្កើតរោងចក្រដំឡើងរថយន្តរបស់ខ្លួន នៅ​ក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះផងដែរ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm