ប្រេងឡើងឡើងថ្លៃ បន្ទាប់ពីអ៊ីស្រាអែល វាយប្រហារលើកាតា និងការជំរុញរបស់អាមេរិក ក្នុងការដាក់ពន្ធលើរុស្ស៊ី

2025/09/10 05:37:14 pm        129

តម្លៃប្រេងបានកើនឡើងជាថ្មីម្ដងទៀតនៅថ្ងៃពុធ (១០ កញ្ញា) នេះ បន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហារទៅលើថ្នាក់ដឹកនាំក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្នុងប្រទេសកាតា ហើយប្រធានាធិបតីអាមេរិក លោក Donald Trump បានស្នើឱ្យអឺរ៉ុប ដាក់ពន្ធលើអ្នកទិញប្រេងរុស្ស៊ី ប៉ុន្តែចក្ខុវិស័យទីផ្សារទន់ខ្សោយ បានទប់កំណើនតម្លៃប្រេងមិនឱ្យហក់ឡើងខ្លាំងពេក។

ភាគហ៊ុនប្រេងឆៅរបស់ Brent បានកើនឡើង ៣៥សេន ឬ ០,៥៣% ដល់ ៦៦,៧៤ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល ០០:៣៣នាទី រំលងអាធ្រាត្រឈានចូលថ្ងៃពុធនេះ ខណៈហ៊ុនប្រេងឆៅរបស់អាមេរិក WTI បានកើនឡើង ៣៦សេន ឬ ០,៥៧% ដល់តម្លែ ៦២,៩៩ដុល្លារ ក្នុងមួយបារ៉ែល។

ដំបូងឡើយ តម្លៃបានកើនឡើងខ្ពស់ជាងនេះ ដល់ទៅ ០,៦% ក្នុងវគ្គជួញដូរមុន បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើថ្នាក់ដឹកនាំហាម៉ាស នៅទីក្រុងដូហា ប៉ុន្តែកំណើនក៏បានថយបន្តិចវិញ ដែលត្រូវបានវិនិយោគិនមើលឃើញថាព្រោះតែភាពទន់ខ្សោយនៃទីផ្សាររួម។ សន្ទស្សន៍តម្លៃទាំងពីរក៏ធ្លាប់កើនឡើងជិត ២% ភ្លាមៗបន្ទាប់ពីការវាយប្រហារនោះ ប៉ុន្តែបន្ទាប់មកបានធ្លាក់វិញ បន្ទាប់ពីអាមេរិក បានប្រាប់ទីក្រុងដូហាថា រឿងបែបនេះនឹងមិនកើតឡើងម្តងទៀតនៅលើទឹកដីរបស់ខ្លួននោះឡើយ។

លើសពីនេះទៅទៀត ការប្រែប្រួលតម្លៃទីផ្សារប្រេងក៏កើតឡើង បន្ទាប់ពីសេចក្ដីរាយការណ៍ថា លោក Trump បានជំរុញប្លុកអឺរ៉ុប ឱ្យដាក់ពន្ធ ១០០% លើចិន និងឥណ្ឌា ជាយុទ្ធសាស្រ្តដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឱ្យប្រឹងប្រែងក្នុងដំណើរការសន្តិភាពអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        10
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm