រុស្ស៊ី​ចង្អុលមុខ​ក្រុង​វ៉ាស៊ីនតោន​ថា​ ជា​អ្នក​ដុត​បញ្ឆេះ​ឲ្យ​មាន​ភាព​តានតឹង​នៅ​អ៊ុយ​ក្រែ​ន​

2022/01/26 06:28:45 pm        520

​រុស្ស៊ី៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​រុស្ស៊ី​កំពុង​ឃ្លាំមើល​ស្ថានភាព​ពោ​ពេញ​ដោយ​ក្ដីបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការដាក់​ពង្រាយ​កងទ័ព​អាមេរិក​ប្រមាណ ​៨,៥០០​នាក់​ទៅកាន់​អឺរ៉ុប​ខាងកើត។

​សារព័ត៌មាន TASS របស់​រដ្ឋាភិបាល​រុស្ស៊ីបាន​រាយការណ៍​ថា ខណៈដែល​ប្រទេស​រុស្ស៊ី​បានដាក់​ពង្រាយ​កងទ័ព​ប្រមាណ ១០ម៉ឺន​នាក់​នៅតាម​បណ្ដោយ​ព្រំដែនជាមួយ​អ៊ុយ​ក្រែ​ន ​ដែល​នាំ​ឲ្យ​មាន​ការ​បារម្ភ​កាន់តែខ្លាំង​ថា​នឹងមាន​ការចូល​ឈ្លានពាន​ណាមួយ​លោក Peskov បាន​និយាយ​ថា ក្រុង​វ៉ាស៊ីនតោន​កំពុង​ដុត​បញ្ឆេះ​ឲ្យ​មាន​ភាព​តានតឹង​កើនឡើង​កាន់តែខ្លាំង​។ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងរូបនេះ បាន​ជំរុញធ្វើយ៉ាងណា​កុំ​ឲ្យ​សកម្មភាព​របស់​ក្រុង​វ៉ាស៊ីនតោន ប៉ះពាល់​ដល់​ដំណើរ​ការចរចា​ជាមួយ​សហរដ្ឋអាមេរិក ស្ដីពី​ការទាមទា​ឲ្យ​មានការ​ធានាសន្តិសុខ​របស់​ក្រុង​មូ​ស្គូ ដែល​សម្ព័ន្ធមិត្ត​លោកខាងលិចបាន​ហៅថា​ជាការ​ទាមទារ​ដែល​មិនអាច​ទៅរួច​។​

​លោក​ប្រធានាធិបតីអាមេរិក Joe Biden និង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ចោទប្រកាន់​គ្នា​ពី​ការ​បង្ករឿង​ទៅវិញទៅមកកាលពី​ថ្ងៃ​អង្គារ​ ដោយ​វិមាន​ក្រឹម​ឡាំងបាន​ចាក់ផ្សាយការធ្វើ​សមយុទ្ធ​យោធា​ជុំ​ថ្មី​ ដោយមាន​ការវាយប្រហារ​នៅ​ឆ្ងាយ​ពី​ព្រំដែន​របស់​អ៊ុយ​ក្រែ​ន ហើយ​ក្រុងវ៉ាស៊ីនតោនកំពុង​ប្រញាប់ប្រញាល់​ដឹកជញ្ជូន​អាវុធទៅកាន់​ទីក្រុង​គៀវ ខណៈ​មានការ​លើកឡើងថា​ ទាហាន​អាមេរិក​រាប់ពាន់នាក់អាច​នឹងដាក់​ពង្រាយ​ក្នុងពេល​ឆាប់ៗ ដើម្បី​ពង្រឹង​វិស័យ​ការពារជាតិរបស់​សម្ព័ន្ធមិត្តក្នុង​តំបន់​អឺរ៉ុប​ខាងកើត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        547
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm