នៅឯជំរំនៅភាគខាងលិចប្រទេសស៊ូដង់ មនុស្សមួយចំនួនដែលបានបង់ប្រាក់ដើម្បីគេចខ្លួនចេញពីទីក្រុង al-Fashir ដែលត្រូវបានហ៊ុព័ទ្ធ បានពិពណ៌នាអំពីការបាញ់ផ្លោងឥតឈប់ឈរ។ កងកម្លាំងគាំទ្ររហ័សនៅប្រទេសស៊ូដង់ឬRSF បានរឹតបន្តឹងការឡោមព័ទ្ធនៅជុំវិញទីក្រុង ជាកន្លែងកាន់កាប់ចុងក្រោយរបស់កងទ័ពស៊ូដង់នៅក្នុងតំបន់ Darfur ។

សង្គ្រាមរយៈពេលពីរឆ្នាំកន្លះបានបង្កើតនូវអ្វីដែលអង្គការសហប្រជាជាតិហៅថាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោកនៅក្នុងប្រទេសស៊ូដង់។ មនុស្សរាប់សិបនាក់ដែល សារព័ត៌មានReuters បាននិយាយទៅកាន់នៅជំរំ al-Dabba ក្នុងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពបាននិយាយថាប្រជាជននៅក្នុងទីក្រុងal-Fashir បានងាកមកទទួលទានចំណីសត្វខណៈតម្លៃទំនិញបានឡើងថ្លៃខ្លាំង។

ពលរដ្ឋនិយាយថា «យើងបានចាកចេញពីទីក្រុង al-Fashir ដោយសារតែស្ថានភាពនៅក្នុងទីក្រុង ជាស្ថានភាពលំបាកខ្លាំង មានទាំងជីវភាពរស់នៅ ដោយមានការបាញ់ផ្លោង ភាពអត់ឃ្លាន និងរឿងរ៉ាវជាច្រើនទៀត»។ កាលពីដើមសប្តាហ៍នេះ បេសកកម្មរបស់អង្គការសហប្រជាជាតិបានរកឃើញថា កងកម្លាំងគាំទ្ររហ័ស(RSF) បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅទីក្រុង al-Fashir ។
បេសកកម្មនេះបាននិយាយនៅក្នុងរបាយការណ៍មួយថា នោះគឺជាអំពើដ៏ឃោរឃៅដែលទាំងកងកម្លាំង RSF និងកងទ័ពស៊ូដង់ បានប្រព្រឹត្ត។