ប្រមុខរតនាគារ៖ សហរដ្ឋអាមេរិក ត្រៀមខ្លួនរួចហើយក្នុងការចាត់វិធានការយ៉ាងខ្លាំងក្លាលើរុស្ស៊ី

2025/09/10 08:24:41 pm        120

រដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយបេសកជនទទួលបន្ទុកដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ (ទី៨ ខែកញ្ញា) ថា សហរដ្ឋអាមេរិក មានឆន្ទៈចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងខ្លាងក្លាលើរុស្ស៊ី ជុំវិញសង្រ្គាមអ៊ុយក្រែន ប៉ុន្តែកិច្ចសហប្រតិបត្តិការពេញលេញរបស់អឺរ៉ុប នៅតែមានសារៈសំខាន់ណាស់។

ការអត្ថាធិប្បាយរបស់លោក Bessent នេះបានកើតឡើងនៅពេលដែលក្រុមមន្ត្រីសហរដ្ឋអាមេរិក និងសមភាគីសហភាពអឺរ៉ុប បានបើកកិច្ចប្រជុំនៅថ្ងៃចន្ទ និងថ្ងៃអង្គារ ស្តីពីការបង្កើនការសម្របសម្រួលពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ។

លោក Bessent បានសរសេរនៅក្នុងការបង្ហោះលើបណ្ដាញសង្គម X បន្ទាប់ពីកិច្ចប្រជុំនោះថា "ជម្រើសទាំងអស់នៅតែមាននៅលើតុពិភាក្សា" ជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីគាំទ្រដល់ការចរចាសន្តិភាពរវាងទីក្រុងមូស្គូ និងទីក្រុងគីវ។ លោកក៏បានសង្កត់ធ្ងន់ថា អាមេរិក និងសហភាពអឺរ៉ុបសុទ្ធតែជាភាគីសំខាន់នៃការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

លោក Trump បានគំរាមកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុនថា លោកនឹងដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី បន្ទាប់ពីវិមានក្រឹមឡាំងបានបញ្ចេញរលកវាយប្រហារតាមអាកាសដ៏ធំមិនធ្លាប់មានលើអ៊ុយក្រែន។ លោក Trump ក៏បានគំរាមដាក់ទណ្ឌកម្មលើប្រទេសណាដែលទិញប្រេងពីរុស្ស៊ី ដើម្បីកាត់ផ្តាច់ប្រភពចំណូលដ៏សំខាន់សម្រាប់គាំទ្រសង្គ្រាមរបស់មេដឹកនាំរុស្ស៊ី លោក Vladimir Putin ប៉ុន្តែរហូតមកដល់ពេលនេះ លោកចាត់វិធានការពន្ធតែលើឥណ្ឌាមួយប៉ុណ្ណោះ ក្នុងអ្វីដែលហៅថាទណ្ឌកម្មបន្ទាប់បន្សំ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        8
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        10
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm