កងទ័ពនេប៉ាល់ ព្យាយាមស្តារសណ្តាប់ធ្នាប់ក្នុងប្រទេសឡើងវិញ បន្ទាប់ពីការតវ៉ាយ៉ាងហិង្សា

2025/09/10 08:32:47 pm        156

ទាហានប្រដាប់អាវុធ បានយាមកាមតាមដងផ្លូវនានាក្នុងរដ្ឋធានីប្រទេសនេប៉ាល់ នៅថ្ងៃពុធ (១០ កញ្ញា) នេះ ដោយបានបញ្ជាឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ក្នុងការប៉ុនប៉ងស្តារសណ្តាប់ធ្នាប់ឡើងវិញ បន្ទាប់ពីបាតុកររាប់ម៉ឺននាក់បានសម្រុកចូល និងដុតបំផ្លាញអគាររដ្ឋាភិបាល និងវាយប្រហារអ្នកនយោបាយ។

ទាហានដែលមានអាវុធក្នុងដៃ បានទៅការពារតំបន់សំខាន់ៗនៃទីក្រុងកដ្ឋមណ្ឌូ ហាក់ដូចជាផ្តល់នូវភាពមានការគ្រប់គ្រង ត្រឡប់ទៅទីក្រុងនេះវិញ ដែលបានរងគ្រោះដោយអំពើហិង្សា និងចលាចល។ ទាហានប្រាប់ប្រជាជនកដ្ឋមណ្ឌូថា បម្រាមគោចរនៅមានសុពលភាព ហើយឆែកឆេរយានយន្ត និងត្រួតពិនិត្យមនុស្ស ហើយបាននិយាយថា ជនសង្ស័យជាចោរលួចជាង ២០នាក់ត្រូវបានចាប់ខ្លួន។

កងទ័ពបានព្រមាននៅក្នុងសេចក្តីប្រកាសមួយកាលពីល្ងាចថ្ងៃអង្គារថា កងកម្លាំងសន្តិសុខបានប្ដេជ្ញារក្សាច្បាប់ និងសណ្តាប់ធ្នាប់។ គួរឱ្យដឹងថា កងទ័ពនេប៉ាល់កម្រត្រូវបានកេណ្ឌដាក់ពង្រាយបែបនេះណាស់ ហើយមកទល់ពេលនេះ ទាហាននៅតែបន្តនៅក្នុងបន្ទាយរបស់ខ្លួន ប៉ុន្តែនគរបាលអាចគ្រប់គ្រងស្ថានការណ៍បានទេ ទើបត្រូវការជំនួយពីកងទ័ព។

បាតុកម្មបានផ្ទុះឡើងដំបូងនៅថ្ងៃចន្ទ (៨ កញ្ញា) សប្ដាហ៍នេះ ដឹកនាំដោយយុវជន ដែលខឹងសម្បារចំពោះការបិទគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន ដោយយសម្រុកតវ៉ាពាសពេញរដ្ឋធានី ហើយនគរបាលបានបើកការបាញ់ប្រហារលើហ្វូងមនុស្ស បង្កការស្លាប់ ១៩នាក់។ ការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានដកចេញកាលពីថ្ងៃអង្គារ ប៉ុន្តែការតវ៉ានៅតែបន្តយ៉ាងតានតឹង៕

អត្ថបទដែលទាក់ទង

ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        1
មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm