ការចរចាប្រាក់ឈ្នួលកម្មករលើកទី៣នេះ ភាគីសហជីព និងនិយោជក ឯកភាព​គ្នា​រក្សា​តួ​លេខ​ដដែល

2025/09/10 09:39:56 pm        267

ឆ្លងកាត់កិច្ចប្រជុំចរចា​ប្រាក់ឈ្នួលអប្បរមាកម្មករនិយោជិតវិស័យកាត់ដេរ រយៈពេលជាច្រើនលើក ច្រើន​សារកន្លងមកនេះ ជាលទ្ធផលកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមាលើកទី៣ ថ្ងៃទី១០ ខែ​កញ្ញា​នេះ បានបង្ហាញឲ្យដឹងថា ភាគីសហជីពតំណាងកម្មករនិយោជិត និងភាគីនិយោជក បាន​ឯក​ភាព​គ្នា​រក្សា​នូវ​តួលេខប្រាក់ឈ្នួលដដែល គឺចំនួន២០៨ដុល្លារ ដោយរងចាំការ​សម្រេច​ជាផ្លូវ​ការ​របស់​ប្រមុខរា​ជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួលអប្បបរមា នៅក្រោយបញ្ចប់កិច្ចប្រជុំនេះ បានមានប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ឲ្យដឹងថា ក្រោយចប់កិច្ចប្រជុំលើកទី៣នេះ សម្រេចបាន​លទ្ធផល​ដោយ​ឯកភាព​ជា​ឯកច្ឆ័ន​ពីភាគីសហជីព និងនយោជក ថានឹងមិនលើកតួលេខណាមួយដើម្បីជជែកគ្នានោះទេ ដោយ​ផ្អែក​ទៅលើស្ថានភាពបច្ចុប្បន្នទីផ្សារការងារ​ដែល​យើង​ត្រូវ​រួម​គ្នាព​ង្រីក​សម្រាប់​ស្វាគមន៍​យុវជន​ដែល​ត្រូវដល់វ័យរកការងារធ្វើផង ក៏ដូចជាទទួលយក​បង​ប្អូន​ពលករ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ឱ្យ​បាន​ការងារធ្វើកាន់តែច្រើនផងដែរ

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ជាមួយគ្នានេះ យើងក៏ប្រមើមើល​ពី​ស្ថានភាព​ពន្ធ​បរិកា​ដែល​បាន​កំណត់​ដោយ​សហរដ្ឋអាម៉េរិកមកបណ្តាប្រទេសនាំចេញផ្សេងៗ ដោយរង់ចាំមើលទាំងអស់គ្នា។ ឯកឧត្តម បានបន្តថា ការចរចាប្រាក់ឈ្នួលនេះគឺទុកជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បី​ពិនិត្យ​ និង​សម្រេចជាក់ស្តែងដោយយោងទៅលើស្ថានភាពសង្គម និងទីផ្សារការងារ ក៏ដូច​ជា​ភាព​ប្រកួត​ប្រជែង​របស់​ប្រទេសយើង។

លោក គឹម ចាន់សំណាង តំណាងភាគីសហជីព បានលើកឡើងថា ជាទូទៅ​គឺ​តែង​តែ​ចូល​រួម​ការ​អនុវត្ត​នូវ​អ្វីដែលជាគោលការណ៍ និងជាច្បាប់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ក៏​ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​យើងមើលឃើញពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងពិភពលោកមានផលប៉ះពាល់ ប៉ុន្តែ​សម្រាប់ឆ្នាំនេះក្រោយពីការប្រជុំជាមួយគ្នាជាលក្ខណៈត្រីភាគី ដោយមើល​ឃើញ​ពី​ផល​ប៉ះ​ពាល់​មួយ​នេះ ហើយយើង​ក៏​បាន​យល់​គ្នា​អំពី​គោល​បំណង​រួម​ក្នុង​ការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ប្រសើរ​ឡើង​ និងរង់ចាំទទួលអ្នកវិនិយោគថ្មីមកពីវិស័យផ្សេងៗទៀត ក្រៅពីវិស័យកាត់ដេរ។

ជាមួយគ្នានេះដែរ ឧកញ៉ា ណាង សុធី តំណាងភាគីនិយោជក បានមានប្រសាសន៍ថា ដោយ​ផ្អែក​លើ​ស្មារតីទទួលខុសត្រូវ ភាពស្និទ្ធស្នាល រវាងកម្មករនិយោជិត និងនិយោជក ឈានទៅ​ដល់​ការ​យោគ​យល់​គ្នាជាអតិបរិមាដែលនិយោជកស្នើសុំមិនតម្លើង និងការឯកភាព​គ្នាលើ​សំណើរ​របស់​ភាគី​សហជីព និងភាគីរាជរដ្ឋាភិបាល។ ជាពិសេសទៅលើសំណើរផ្សេងៗទៀត ដូចជាការ​ស្នើ​សុំ​កាត់​បន្ថយ​លើការចំណាយបំពេញបែបបទនាំចេញក្រៅគោលការណ៍នៃច្បាប់, សំណើរ​កាត់​បន្ថយ​ឯកសារ​គតិ​យុត្តិរបស់គយ កាត់បន្ថយការត្រួតពិនិត្យទំនិញវត្ថុធាតុដើម និងស្នើសុំគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​លើ​ការងារ​ពិសេស​ក្នុង​ការ​ជំរុញ​រោង​ចក្រ​ផលិត​វត្ថុធាតុ​ដើម​វិស័យ​វាយ​នភ័ណ្ឌជាដើម ដើម្បីឱ្យវិស័យឯកជនមានប្រាក់កំរៃច្រើន ដើម្បីលើកទឹកចិត្ត​ដល់​ភាគី​សហជីព​ក្នុង​ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ខាងមុខ។

សូមបញ្ជាក់ថា កិច្ចចចារប្រាក់ឈ្នួលអប្បបរសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ គ្រប់​ភាគី​ទាំង​អស់​បានពិភាក្សាដោយផ្អែកទៅលើលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ដោយផ្តោតលើ ៧​ចំណុចសំខាន់ៗ ដូចជា៖ ស្ថានភាពគ្រួសារ, អាត្រាអតិផរណា, ការចំណាយក្នុងការរស់នៅ, ផលិត​ភាព, ភាពប្រកួតប្រជែងរបស់ប្រទេស, ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញ​របស់​វិស័យ ​ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋាន​ក្នុង​ការពិ​ភាក្សា​ប្រាក់​ឈ្នួល​អប្បបរ​មានៅ​កម្ពុជា​។ ហើយគ្រប់ភាគីទាំងអស់ ត្រូវផ្តោតលើទិន្នន័យ និងការស្រាវជ្រាវ​បែប​វិទ្យាសាស្រ្ត​ដោយ​យោង​លើ​លក្ខណវិនិច្ឆ័យទាំង៧ខាងលើ ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និង​ប្រកាន់​គោលជំហររួមជាមួយ។ គិតត្រឹមឆ្នាំ២០២៥នេះ ប្រាក់ឈ្នួលអប្បបរមា​របស់​កម្មករ​និយោជិត​វិស័យកាត់ដេរ មានចំនួន ២០៨ដុល្លារ ក្នុង១ខែ ដោយមិនគិតពីប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        155
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        107
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm