ការដោះដូរពាណិជ្ជរបស់កម្ពុជា ក្នុងរយៈពេល៨ខែ មានទំហំទឹកប្រាក់ជិត ៤៣ ពាន់លានដុល្លារ

2025/09/10 10:00:36 pm        260

នៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៥នេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មាន​ទំហំ​ទឹក​ប្រាក់​សរុប​ជិត ៤៣ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗ មាន​ទឹក​ប្រាក់​ជិត ២១ពាន់លានដុល្លារ ខណៈតម្លៃនៃការនាំចូលមានទឹកប្រាក់សរុបជិត ២២ ពាន់​លាន​ដុល្លារ​។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម​ នៃ​ការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៥នេះ, ក្នុង​នោះ​ការ​ធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗ របស់ កម្ពុជាមានទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណជិ​ត ៤៣ពាន់លានដុល្លារអាមេរិក កើនឡើង ៥,៨៦០ លានដុល្លារអាម៉េរិក ស្មើនឹង ១៦% បើប្រៀបធៀបនឹងរយៈពេល៨ ខែ ឆ្នាំ២០២៤ (ដែលមានទំហំទឹកប្រាក់ជិត ៣៧ លាន​ដុល្លារ​អាម៉េរិក​ប៉ុណ្ណោះ)។

ចំណែកការនាំចេញ-ចូលវិញ នៅក្នុងរយៈពេល៨ខែនេះ ក្នុងនោះសម្រាប់​ពាណិជ្ជ​កម្ម​នៃ​ការ​នាំ​ចេញ​មានតម្លៃសរុបជិត ២១ ពាន់លានដុល្លារអាម៉េរិក កើនឡើងជិត ៣ ពាន់លានដុល្លារអាម៉េរិក ស្មើ​នឹង ១៧% បើប្រៀបធៀបនឹងរយៈពេល៨ ខែ ឆ្នាំ២០២៤ (មានជាង ១៧ ពាន់​លាន​ដុល្លារ​អាម៉េរិក​)។ ចំណែកការនាំចូលវិញ, គឺមានតម្លៃសរុបជិត ២២ ពាន់លានដុល្លារអាម៉េរិក កើន​ឡើងជិត ៣ពាន់លានដុល្លារអាម៉េរិក ស្មើនឹង ១៥% បើប្រៀបធៀបនឹងរយៈពេល៨ ខែ ឆ្នាំ​២០២៤ (មានជាង ១៩ ពាន់លានដុល្លារ អាម៉េរិក)។

ចំពោះទំនិញនាំចេញសំខាន់ៗក្នុងរយៈពេល ៨ខែនេះរួមមាន៖ ការរនាំចេញសម្លៀកបំពាក់ គ្រឿង​បន្ទាប់បន្សំធ្វើពីក្រណាត់ មានទឹកប្រាក់ជាង ៥ ២០០ លានដុល្លារ, សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់​បន្សំ​មិនធ្វើពីក្រណាត់ជិត ២ ៥០០ លានដុល្លារ, ស្បែក ជើង ស្រោមជើង ជាង ១ ៤០០ លាន​ដុល្លារ, វត្ថុធ្វើពីស្បែក និងបរិក្ខាធ្វើពីរោម ជិត ១ ៥០០ លានដុល្លារ, ផ្លែឈើ និង​គ្រាប់​ផ្លែឈើ​ ១ ០០០ លានដុល្លារ, ធញ្ញជាតិ ជាង ១ ១០០ លានដុល្លារ, កៅស៊ូ និងផលិតផល​ធ្វើ​ពី​កៅ​ស៊ូ ជាង ១ ២០០ លានដុល្លារ, គ្រឿង សង្ហារឹម ជាង ១ ០០០ លានដុល្លារ, ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនីជាង ៩០០ លានដុល្លារ, យានក្រៅពីអយស្ម័យយាន ឡាន អគ្គិសនី ជាង ៥០០ លានដុល្លារ, ប្រដាប់ក្មេងលេង ជាង ៤០០ លានដុល្លារ ក្រៅពីនេះ​នៅ​មាន​ប្រភេទ​ទំនិញ​ជា​ច្រើន​ បាននិង កំពុងគាំទ្រដល់កំណើន នៃការនាំចេញរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm