មនុស្សម្នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់កាលពីថ្ងៃអង្គារ បន្ទាប់ពីព្យុះគូចដ៏ខ្លាំងក្លាបានវាយបោកបក់នៅខេត្ត Shizuoka ភាគកណ្តាល របស់ប្រទេសជប៉ុន។ លំនៅឋានជាង១.៨០០ខ្នង បានរងការខូចខាត។ លំនៅឋានមួយចំនួនត្រូវបានទឹកជន់លិចដោយភ្លៀងធ្លាក់ពីព្យុះត្រូពិក។ សន្ទុះខ្យល់បក់បោកនិងភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេរាយការណ៍ថាបានឆ្លងកាត់តំបន់ធំមួយនៃខេត្ត។
ទីភ្នាក់ងារឧតុនិយមជប៉ុន និយាយថា ព្យុះគួចដែលបានបោកបក់កាត់តំបន់នានាពីទីក្រុង Makinohara ទៅកាន់ទីក្រុង Yoshida ទំនងជាព្យុះដ៏ខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងប្រទេស។ ការវាយតម្លៃរបស់ភ្នាក់ងារគឺផ្អែកលើភាពធ្ងន់ធ្ងរនៃការខូចខាតដែលព្យុះបង្កឡើង និងកត្តាផ្សេងៗទៀត។
មន្ត្រីទីភ្នាក់ងារនិយាយថា វាទំនងជាសន្ទុះខ្យល់បក់បោកដែលត្រូវបានមើលឃើញនៅទីក្រុង Kakegawa ថាជាព្យុះគួច។ អភិបាលខេត្តបាននិយាយឲ្យដឹងថា អ្នកស្លាប់ដំបូងទាក់ទងនឹងព្យុះគួចត្រូវបានបញ្ជាក់នៅក្នុងទីក្រុង Yoshida។
មន្ត្រីនិយាយថា មនុស្ស៨៣នាក់បានរងរបួស ដោយមនុស្សបួននាក់នៅក្រុង Makinohara និងបួននាក់ទៀតនៅក្រុង Yoshida បានរងរបួសធ្ងន់។ លំនៅឋានសរុបចំនួន១.៨៣៦ខ្នងបានរងការខូចខាត រួមទាំងលំនៅឋានដែលត្រូវទឹកជន់លិច។