ប្រមុខ EU នឹងពន្យល់ពីអាទិភាពរបស់ EU ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក រងប្រតិកម្ម

2025/09/10 11:16:32 pm        122

នាយកប្រតិបត្តិរបស់សហភាពអឺរ៉ុប (EU) លោកស្រីបណ្ឌិត Ursula von der Leyen នឹងពន្យល់ពីអាទិភាពរបស់លោកស្រី សម្រាប់ឆ្នាំខាងមុខ នៅថ្ងៃពុធ (ទី១០ ខែកញ្ញា) នេះ បន្ទាប់ពីមាននូវរដូវក្តៅដ៏លំបាកដែលគ្របដណ្តប់ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ជាអ្វីដែលទទួលរងការរិះគន់យ៉ាងខ្លាំង។

លោកស្រីបណ្ឌិត Von der Leyen ដែលជាប្រមុខគណៈកម្មការអឺរ៉ុប នឹងថ្លែងសុន្ទរកថានៅសភាអឺរ៉ុប ក្នុងទីក្រុង Strasbourg ប្រទេសបារាំង ជាមួយនឹងសុន្ទរកថារដ្ឋសហភាពរបស់លោកស្រី ដែលជាឱកាសប្រចាំឆ្នាំ ដើម្បីកំណត់របៀបវារៈនយោបាយនៃប្លុកមានសមាជិក ២៧ប្រទេស។ 

អតីតរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់រូបនេះ បានឈ្នះអាណត្តិរយៈពេល ៥ឆ្នាំជាលើកទី២ នៅឆ្នាំ២០២៤ ហើយបានសន្យាថា នឹងផ្តោតលើការពង្រឹងការការពាររបស់អឺរ៉ុប នៅចំពោះមុខការមានក្ដីបារម្ភកាន់តែខ្លាំងឡើងៗ ពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី និងលើការជំរុញការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់ទ្វីបនេះ។

លោកស្រីក៏បានគាំទ្រយ៉ាងខ្លាំង ចំពោះអ៊ុយក្រែន តាមរយៈការបន្តជំនួយហិរញ្ញវត្ថុ និងការដាក់ទណ្ឌកម្មបន្ថែមទៀតរបស់សហភាពអឺរ៉ុបលើក្រុងមូស្គូ។ ប៉ុន្តែលោកស្រីត្រូវប្រឈមជាមួយការរិះគន់យ៉ាងខ្លាំង ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលលោកស្រីបានយល់ព្រមជាមួយលោក Trump នៅរមណីយដ្ឋានកីឡាវាយកូនហ្គោល Turnberry នៅស្កុតឡែនរបស់មេដឹកនាំអាមេរិក កាលពីខែកក្កដា។

នៅក្រោមកិច្ចព្រមព្រៀងនោះ EU បានយល់ព្រមដកពន្ធលើទំនិញឧស្សាហកម្មរបស់សហរដ្ឋអាមេរិក បន្ធូរបន្ថយលទ្ធភាព សម្រាប់ផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក និងទទួលយកអត្រាពន្ធរបស់អាមេរិក ១៥ភាគរយលើការនាំចេញភាគច្រើនរបស់ប្លុក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        296
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        339
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm