ការអភិវឌ្ឍសេដ្ឋកិច្ចចក្រានៅកម្ពុជាលើកកម្ពស់ការចូលរួមឆ្ពោះទៅកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព

2025/09/10 11:41:38 pm        170

«ការអភិវឌ្ឍសេដ្ឋកិច្ចចក្រានៅកម្ពុជា គឺជាការឆ្លើយតបសំខាន់ ដល់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបាននិងកំពុងអនុវត្តផង និងការបោះជំហានទៅរកភាពស្អាត ភាពបៃតង ឱ្យកាន់តែល្អប្រសើរ ដែលអាចឱ្យយើងរួមគ្នា សម្រេចបានចីរភាពតរៀងទៅ» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ដូចនេះ នៅក្នុងក្នុងឱកាសអញ្ជើញជាអធិបតី បើកវេទិកាសេដ្ឋកិច្ចចក្រាកម្ពុជា ឆ្នាំ២០២៥ ដែលរៀបចំឡើងក្រោមប្រធានបទ៖ ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកភាពស្អាត ភាពបៃតង និងចីភាពកម្ពុជា ចាប់ពីថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០២៥ នៅនៅរាជធានីភ្នំពេញ។ វេទិកាខាងលើនេះ រៀបចំឡើងដោយក្រសួងបរិស្ថាន និងទីភ្នាក់ងារអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(GIZ) និងទទួលបានការអញ្ជើញចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន អ្នកស្រាវជ្រាវ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ តំណាងសហគមន៍ ភ្ញៀវជាតិនិងអន្តរជាតិជាច្រើ់ននាក់។ 

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា វេទិកានាថ្ងៃនេះ បានបង្កើតភាពជាដៃគូបន្ថែមទៀត ក្នុងការពង្រឹងការប្តេជ្ញាចិត្ត ការបង្កើតគំរូការងារ ប្រកបដោយចីរភាព ក្នុងការគ្រប់គ្រងសំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំរុញការបណ្តុះ ចែកកូនឈើ ការដាំស្តារព្រៃឈើ ដើម្បីបង្កើនភាពបៃតង ការរលើកកម្ពស់ជីវភាពសហគមន៍ ក្នុងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងកោតសរសើរ ចំពោះការការចូលរួម និងការខិតខំប្រឹងប្រែងពីអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសពី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងប្រជាពលរដ្ឋ ក្នុងការអនុវត្តយុទ្ធនាការនានា របស់ក្រសួងបរិស្ថាន នាពេលកន្លងមក ក្នុងនោះភាពស្អាត បានចាប់ផ្តើមពីក្នុងខ្លួន ភាពស្អាតនៅក្រៅខ្លួន និងភាពស្អាតរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងសង្កត់ធ្ងន់លើវិស័យបរិស្ថាន និងធនធានធម្មជាតិ ដែលជាវិស័យអាទិភាពមួយ របស់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា បានផ្តល់ការគាំទ្រឱ្យដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភបឺ គឺ ភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយមានបេសសកម្ម និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋទូទៅសំដៅឈានឆ្ពោះទៅកាន់ ការអភិវឌ្ឍប្រកបដោយចីរភាព។ 

សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចចក្រាកម្ពុជាឆ្នាំ២០២៥ នេះត្រូវបានរៀបចំឱ្យមានបទបង្ហាញ និងការចូលរួមពិភាក្សាគ្នាលើអាទិភាពសំខាន់ចំនួន៣៖ ទី១) វិស័យកសិម្មក្នុងបរិបទសេដ្ឋកិច្ចចក្រា៖ ការចែករំលែកបទពិសោធ និងគំនិតច្នៃប្រឌិតនៃការកែច្នៃសំណល់កសិកម្មទៅជាគុណតម្លៃបន្ថែមសម្រាប់ កាសសេដ្ឋកិច្ច ដូចជាតាមរយៈការកែច្នៃសំណល់កសិកម្មទៅជាជីវឥន្ធនៈ ឬជីវម៉ាស ការគិតគូរអំពីការប្រែប្រួលអាកាសធាតុដែលបញ្ចេញពីវិស័យកសិកម្ម និងគិតគូរអំពីខ្សែសង្វាក់ផលិតកម្មដែលអាចកាត់បន្ថយសំណល់កសិកម្ម សំណល់ប្លាស្ទិកកសិកម្ម ឬបម្លែងទៅជាគុណតម្លៃផ្សេងៗ

ទី២) គោលនយោបាយ ការអនុវត្តផែនការគ្រប់គ្រងសំណល់រឹងតាមបែបសេដ្ឋកិច្ចចក្រា៖ ជំរុញការអនុវត្តអាទិភាព និងសរសរស្តម្ភដែលមានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣ - ២០២៨ គឺ ភាពស្អាត ភាពបៃតង និងនិរន្តរភាព។ 

និងទី៣) ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងយេនឌ័រ៖ ការគិតគូរវិស័យបរិស្ថាន និងការគ្រប់គ្រងសំណល់រឹងនឹងត្រូវបានបញ្ជ្រាប ទៅក្នុងខ្សែចង្វាក់ផលិតកម្ម ក្នុងវិស័យពាក់ព័ន្ធ និងមានទំនាក់ទំនងគ្នា៕


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        171
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        149
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm